យោធាថៃនឹងបន្តកាន់អំណាច ក្រោយពេលមិនអាចកំណត់លទ្ធផលបោះឆ្នោត

ចែករំលែក៖

ដូចអ្វីដែលអ្នកឯកទេសបានលើកឡើង​ ​លទ្ធផលបោះឆ្នោតនឹងមិនអាចប្រកាសជាផ្លូវការបានគ្នុងពេលឆាប់ នោះឡើយ គឺរយៈពេល ៦០ថ្ងៃ ក្រោយការបោះឆ្នោត ប៉ុន្តែមកទលពេលនេះ​គណៈកម្មការរៀបចំការបោះឆ្នោតនៅមិនទាន់អាចកំណត់កៅអ៊ី បែកចែកឲ្យបណ្តាគណៈបក្សនយោបាយ។

ក្រុមអ្នកប្រឆាំងបានលើកឡើងថា​ហេតុផលមិនអាច បែងចែកចេញគឺដោយសារតែ​ រដ្ឋាភិបាលយោធា របស់លោកប្រាយុទ្ធចាន់អូចារ្យ​ បានបរាជ័យនៅក្នុងការបោះឆ្នោត ។ ជាមួយគ្នានេះរដ្ឋាភិបាលកំពុងតែ អនុវតន៍វិធីសាស្ត្រ​បំបែក​បណ្តាគណបក្សផ្សេងទៀត ទោះទើបអាចប្រកាសលទ្ធផលជាផ្លូវការបាន។
សារព័ត៌មាន​ Bangkok Post ​នៅថ្ងៃទី​១៩ខែមេសា​បានដកស្រងសម្តី អ្នកឯកទេសវិភាគនយោបាយ​ថៃបាននិយាយថា គណៈកម្មការរៀបចំការបោះឆ្នោតថៃ EC ​​ អាចនឹងមិនទាន់កំណត់បានលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី​២៤ខែមីនានៅឡើយទេ​ ខណៈលទ្ធផល​ដែលនឹងត្រូវប្រកាសនៅថ្ងៃទី​៩ខែឧសភាខាងមុខ ។ គណៈកម្មការរៀបចំការបោះឆ្នោតនឹងត្រូវ រងចាំការសម្រេចពីតុលាការ ក្នុងការបែងចែក​កៅអ៊ីក្នុងសភា ។
ឧបនាយករដ្ឋមន្ត្រីថៃ លោក​ Wissanu Kre ngam ​បានស្នើដល់គណកម្មការរៀបចំការបោះ ឆ្នោតថៃ EC ស្នើរដល់តុលាការធម្មនុញ្ញចេញសេចក្តីសម្រេចកំណត់ពេលវេលាចុងក្រោយ​ប្រកាសលទ្ធផល ។ តាមច្បាប់ EC នឹងត្រូវប្រកាសលទ្ធផល បោះឆ្នោត ក្នុងរយៈពេល​៦០ថ្ងៃក្រោយការបោះឆ្នោត ប៉ុន្តែពេលនេះត្រូវបានពន្យារហូតដល់ថ្ងៃទី​២៣ខែឧសភា ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា​ ប្រសិនបើមិនអាចកំណត់ពេលវេលាចុងក្រោយប្រកាសលទ្ធផលនោះ​ ការបោះឆ្នោត កន្លងមកទុកជាមោឃៈ។ នៅពេលនេះ តុលាការរដ្ឋធម្មនុញ្ញ មិនទាន់មានការប្រកាស​ថាតើពេលណានឹងចេញសេចក្តី​ការបែកចែកកៅអីក្នុងសភានៅឡើយទេ ។
កនង្លមកថ្មីៗ ប្រធានគណបក្ស Futere Forward លោក Thanathorn Juangroongruangkit បានទៅប្រគល់ខ្លួនឲ្យប៉ូលិស ។ លោក Thanathorn បានស្នើដល់ក្រុមអ្នកគាំទ្ររក្សាការអត់ធ្មត់ មិនត្រូវសម្រុកចូលស្នាក់ការប៉ូលិសនោះឡើយ។ នៅពេលដែលលោកឈានចូលស្នាក់ការប៉ូលិស មានអ្នកសារព័ត៌មានមកពីបណ្តាញព័ត៌មានធំៗ តាមដានរាល់សកម្មភាពទាំងនេះ។
លោក Thanathorn រងការចោទប្រកាន់ថាបានបំពានច្បាប់ នៅមាត្រាទី ១១៦ នៃច្បាប់ព្រហ្មទណ្ឌ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ។
គណបក្ស Future Forward ឈរលំដាប់ទី៣នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៤ខែមីនា បន្ទាប់ពីគណបក្ស Palang Pracharat និងគណបក្សភឿថៃ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print