ខេត្តសៀមរាប ៖ សាហាវហួសថ្លែង! ! អំពើមនុស្សឃាតបង្កឡើងដោយបុរសអ្នកលក់សាច់ឆ្កែម្នាក់ បានប្រើកាំបិតប៉័ងតោកាប់សម្លាប់មនុស្ស២នាក់ឲ្យស្លាប់នៅនឹងកន្លែងយ៉ាងសាហាវព្រៃផ្សៃនៅល្ងាចថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩ ។
ជនរងគ្រោះស្លាប់ទាំងពីរនាក់នោះជាបងប្អូនបង្កើតនឹងគ្នាជាស្ត្រីចំណាស់ទាំងពីរនាក់ ជនរងគ្រោះនៅភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ចំពោះមូលហេតុឈានទៅដល់ប្រើហិង្សាកាប់សម្លាប់មិនញញើតដៃនេះ ពុំទាន់ដឹងលម្អិតនៅឡើយទេ។
តាមរយៈវីដេអូ បង្ហោះលើបណ្ដាញសង្គម គេឃើញជនដៃដល់ បានកាន់កាំបិតប៉័ងតោវែងប្រលាក់ដោយឈាមជនរងគ្រោះ សម្ញែងឈរនៅមុខផ្ទះខ្ទមមួយតាមផ្លូវជាតិ ដោយមិនបានរត់គេចខ្លួន ឬមានអារម្មណ៍ភិតភ័យតក់ស្លុតអ្វីឡើយ។
ចំណែកកូនស្រីរបស់ជនរងគ្រោះ បានត្រឹមស្រែកទ្រហោយំស្ទើរគាំងឱបសពអាណិតម្ដាយ តែមិនអាចធ្វើអ្វីជនបង្កបាន ៕ ដោយ ៖ ប៊ុនរិទ្ធី
សូមរង់ចាំតាមដានបន្តទៀត ព័ត៏មានបឋម