បេីករថយន្តជ្រុលបុកផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យតែស្រវឹងស្រា បានបើករថយន្តToyotaព្រូសឡើងថ្មីស្រឡាង ជ្រុលទៅបុកចូលផ្លូវប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៤៣០ កែងនិងផ្លួវលេខ៤៩២ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA Prius ពណ៌ផ្ទៃមេឃ គ្មានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បានធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣០ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅខាងឆ្វេងដៃ បុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់ជញ្ចាំងផ្ទះនិងដំបូលរងការខូចខាតជាច្រើន ចំណែកឯរថយន្តបង្កវិញក៏រងការខូចខាតយ៉ាងដំណំផងដែរ តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។

ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានទាក់ទងទៅសាច់ញាតិបងប្អូនយកម៉ូតូមកដឹករូបគេចេញពីកន្លែងកើតហេតុបាត់ ដោយមិនបានដោះស្រាយ ឬសម្របសម្រួលជាមួយភាគីខាងម្ចាស់ផ្ទះឡើយ ។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងទីតាំងខាងលើ រួចបានទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print