update : កោតណាស់ហ៊ានលើកដៃកាប់សម្លាប់បងប្អូនបង្កើតដោយសារតែងរឿងជំលោះដីធ្លី

ចែករំលែក៖

ខេត្តសៀមរាប ៖ អំពើឃាតមួយគួរអោយភ្ញាក់ផ្អើលដែលនឹកស្មានមិនដល់រវាង បងប្អូនបង្កើត និងបងប្អូនបង្កើតដោយសារតែងរឿងជំលោះដីធ្លី ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៧.២០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានអោយដឹងថា ករណីឃាតកម្មរវាងបងប្អូនបង្កើត និងបងប្អូនបង្កើត បង្ករដោយ ជនសង្ស័យឈ្មោះ វ៉ូ វន ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិ,ឃុំ កើតហេតុខាងលើ បានយកកាំបិតផាំងតោកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងស្រី និងប្អូនស្រីបង្កើត របស់ខ្លួន បណ្ដាលអោយស្លាប់ទាំង០២នាក់ (ដោយមូលហេតុជំលោះដីធ្លី)។
ជនរងគ្រោះ ទី១/ ឈ្មោះ វ៉ូ ខឹម ភេទស្រី អាយុ៤៩ ត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យ ទីលំនៅភូមិ,ឃុំ,កើតហេតុខ (ស្លាប់)។ ២/ឈ្មោះ វ៉ូ ខុត ភេទស្រី អាយុ ៤២ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ជនសង្ស័យ ទីលំនៅ ភូមិ,ឃុំកើតហេត(ស្លាប់)។

លោកទេព ចាន់ណាអធិការស្រុក សូទ្រនិគម បានប្រាប់ក្នុងកិច្ចសម្ភាសនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នេះថា បច្ចុប្បន្នជនសង្ស័យកំពុងសួរនាំ និង កសាងសំនុំរឿងរួចរាល់និងបញ្ចូន ទៅស្នងការខេត្តសៀមរាបដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print