ចាប់បញ្ចូនក្មេងចាស់ទំនើងមួយក្រុមទៅទីបញ្ជាការអាវុធហត្ថខេត្តកំពងធំ​ ករណី​ហិង្សា​យកដាវសាំរ៉ៃកាប់មកលើសន្តិសុខភូមិ

ចែករំលែក៖

ខេត្ត​កំពង់ធំ​ ៖​ ក្រុមក្មេងចាស់ទំនើងមួយក្រុមមានគ្នា៣នាក់មានឪពុកនិងកូន ក្នុងចំណម៦នាក់ត្រូវកម្លាំងអាវុធហត្ថស្រុកបារាយណ៍ធ្វើការឃាត់ខ្លួនពីបទប្រើអំពើហឹង្សារយកដាវសាំរ៉ៃកាប់មកលើសន្តិសុខភូមិម្នាក់ជាច្រើនដាវបណ្តាលឱ្យរងរបួសធ្ងន់ និងបានបញ្ចូន ក្មេងចាស់ទំនើងមួយក្រុមទៅទីបញ្ជាការអាវុធហត្ថខេត្តកំពងកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។

រំលឹក! ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៨នឹង​១៥នាទីយប់ថ្ងៃទី១៨ខែមេសាឆ្នាំ២០១៩ដែលជាថ្ងៃចូលឆ្នាំបង្ហើយចំណុចមុខផ្ទះជនរងគ្រោះស្ថិតនៅភូមិត្រពាំច្រនាង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក សេង សំ មេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍បានឱ្យដឹងថា: ក្រោយពីទទួលសេក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅចំណុចកើតហេតុ លោកបានឆ្លងយោបល់ទៅលោក ឃុន ប៊ុនហួរ មេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍ បានបញ្ជាកម្លាំងក្រោមឱវាទចុះទៅស្រាវជ្រាវនៅកន្លែងកើត ។ លុះដល់ព្រឹកថ្ងៃទី១៩ខែមេសា កំណត់មុខសញ្ញាបាន ធ្វើការឃាត់ខ្លួនជនដៃដល់៣នាក់បញ្ជូនខ្លួនមកសាកសួរនៅទីបញ្ជាការអាវុធហត្ថស្រុកបារាយណ៍៣នាក់ទៀតរត់គេចខ្លួន។

ជនសង្ស័យទី១ឈ្មោះ រ៉ុន សារ៉ន ភេទប្រុស អាយុ១៨ឆ្នាំ(ជាអ្នកដៃដល់)ទីលំភូមិ ឃុំកើតហេតុខាងលើ ។ ទី២ឈ្មោះលី រឹម អាយុ៤៤ឆ្នាំត្រូវជាឪពុកជនដៃដល់(ចូលរួមចំណែក) ។ ទី៣ឈ្មោះជួន សំណាងភេទប្រុសអាយុ២៧ឆ្នាំ(ចូលរួមប្រព្រឹតអំពើហឹង្សា)ទីលំជាមួយគ្នា ។

ចំណែកជនរងគ្រោះដែលជាប្រជាការពារភូមិឈ្មោះពុធ ចាន់ ភេទប្រុសអាយុ៥៥ឆ្នាំ(របួសធ្ងន់បញ្ជូនយកទៅសង្រ្គោះនៅមន្ទីពេទ្យក្រុងភ្នំពេញ)ទីលំនៅភូមិត្រពាំងច្រនាង ឃុំជ្រលង…..។

យោងតាមចំលើយសារភាពរបស់ជនដៃដល់បានឆ្លើយថា:ខ្លួននិងប៉ាក់ពួកមួយចំនួនបានផឹកស៊ីនិងរាំរែកក្នុងវត្ត ឮសម្លេងកូនស្រីរបស់ជនរងគ្រោះនិយាយដាក់អ្នកដ៍ទៃ តែខ្លួនស្មានតែនិយាយដើមខ្លួនបានប្រកែកគ្នាបន្តិចបន្ទួចក្រោយមកក៍ទាញដាវសាំម៉ូរ៉ៃចាំមុខផ្ទះ ជនរងគ្រោះមួយសន្ទុះ ក្រោយមកឪពុកក្មេងស្រីមកដល់មុខផ្ទះ ក៍ទាញដាវសាំម៉ូរ៉ៃកាប់យកតែម្តង។

បច្ចុប្បន្នជនទាំង៣នាក់អាវុធហត្ថស្រុកបញ្ជូនខ្លួនទីបញ្ជាការអាវុធហត្ថខេត្តកំពងធំ់ដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print