ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់មិនដឹងជាមានវិបត្តិអ្វីនោះទេបានលោតពីលើអាគារឌាយមិន វ័ន ដែរមានកំពស់រហូតដល់១៤ជាន់ ក្នុងបរិវេនមជ្ឈមណ្ឌលកោះពេជ្រ បាក់ជើងខាងស្តាំម្ខាង និងបែកក្បាលស្លាប់នៅក្នុងថ្លុមឈាមយ៉ាងអាណោចអាធម៌។ងទហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ខែមេសាឆ្នាំ២០១៩ស្ថិតនៅចំណុចអាគារឌាយមិន វ័ន ក្នុងបរិវេន មជ្ឈមណ្ឌលកោះពេជ្រ ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។ជនរងគ្រោះ(ស្លាប់)មិនស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនមិនដឹងជាមានវិបត្តិអ្វីនោះទេលុះដល់ម៉ោងកើតហេតុស្រាប់តែ លោតពីអាគារឌាយមិន វ័នមកក្រោមបាក់ជើងស្តាំម្ខាងនិងបោកក្បាលនិងឥដ្ឋកាអូបែកក្បាលស្លាប់ក្នុងថ្លុមឈាមយ៉ាងអាណោចអាធម៌។
ប្រភពដដែរបានបន្តទៀតថាជនរងគ្រោះមិនដឹងជាលោតពីអាគារឌាយមិន វ័ននៅជាន់ទីប៉ុន្មាននោះទេព្រោះអាគារឌាយមិន វ័ននោះមានកំពង់រហូតដល់ទៅ១៤ជាន់ឯណោះ។បន្ទាប់មកអ្នកមើលការខុសត្រូវកន្លែងកើតហេតុខាងលើ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនៅនិងកន្លែងកើតហេតុ។
ក្រោយកើតហតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យរួចដឹកសពយកទៅក្លាសេទុកដើម្បីស្រាវជ្រាវរកសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ