រថយន្តFord Ranger បុករថយន្តវីស្តូចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រវឹងស្រាបើករថយន្តម៉ាកFord Rangerមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុក រថយន្តម៉ាកវីស្តូមួយគ្រឿងទៀតចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរឡើយ ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៩ នៅតាមផ្លូវ៣៦០ កែងផ្លូវ១៤០ ស្ថិតក្នុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

រថយន្តដែលបង្កគ្រោះថ្នាក់នោះ ម៉ាក ហ្វត ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ(2AJ-5869 )បើកបរ ដោយបុរសម្នាក់ពុំបានប្រាប់អោយស្គាល់ឈ្មោះឡើយ ។ចំណែករថយន្តម៉ាកវីស្តូពណ៌សពាក់ស្លាក់លេខភ្នំពេញ (2AJ-7170) ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្ត ម៉ាក វីស្តូ បានធ្វើដំណើរតាមផ្លូវ១៤៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម ។ ខណះពេលមកដល់កន្លែងកើតហេតុផ្លូវបំបែកជាបួនក៍បានបង្អង់ល្បឿន ស្រាប់តែមាន រថយន្ត ម៉ាកFord Ranger មួយគ្រឿង បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាបានធ្វើដំណើរ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ហើយក៍ជ្រុលទៅបុករថយន្តវីស្តូចំពីចៀងពេញទំហឹងធ្វើឲ្យរថយន្តទាំង២គ្រឿងគៀបជាប់គ្នាទៅមុខលេងរួច ភ្លាមៗម្ចាស់រថយន្តបង្កចុះរត់ចេញពីកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុក រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print