យ៉ាន លីនដាធ្វើ ខួបកំណើតគម្រប់១៨ឆ្នាំ ឲ្យកូនស្រីបានយ៉ាងល្អ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយចែកផ្លូវគ្នាដើមជាមួយអតីតស្វាមី លោកយ៉ែម សំអូន តារាចម្រៀង យ៉ាន លីនដា បានសំងំរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីជាមួយកូនស្រី ដែលពេលនេះនាងមានវ័យ១៨ឆ្នាំហើយ។ នាងបានរៀបចំពិធីខួបកំណើតឲ្យកូនស្រីបានយ៉ាងល្អ បើទោះបីជាពិធីមិនធំដុំ។

មានកម្មវិធីកម្សាន្តសប្បាយ ការច្រៀងលេង ការដើរលម្ហែជាច្រើនដែល យ៉ាន លីនដាបានរៀបចំធ្វើឡើងដើម្បីឲ្យកូនស្រីកញ្ញា សំអូន មិថុនា ហៅ Veronica ។ កម្មវិធីគម្រប់ខួប១៨ឆ្នាំនេះក៏ដើម្បីលើកទឹកចិត្តកូនស្រីដែលកន្លងមកនាងធ្លាប់រងជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរមួយ ហើយបើទោះបីជាកម្មវិធីនោះមិនមានទ្រង់ទ្រាយធំដុំក្តី ហើយកម្មវិធីជាបន្តបន្ទាប់ត្រូវបានចាប់ផ្តើមធ្វើតាំងពីដើមខែមេសាមកម្ល៉េះ។

យ៉ាន លីន បានសរសើរពីភាពរឹងមាំ ភាពឆ្លាតវាងវៃ និងការដឹងគុណរបស់កូនស្រី ហើយនាងថ្លែងស្វាមន៍ដោយទឹកភ្នែកទាំងក្តីរំភើបដែលកូនស្រីឈានមកដល់ពេលជាមនុស្សពេញវ័យ។ នាងរំពឹងថាកូនស្រីនាងនឹងកាន់តែស្រស់ស្អាត មានសុខភាពល្អ និងជាមនុស្សរឹងមាំជាងនេះ ហើយនាងសន្យាថានឹងនៅមើលថែ និងបំពេញបំណងកូនស្រីគ្រប់បែបយ៉ាង។

គួរបញ្ជាក់ដែរថា លោក យ៉ែម សំអូន បានរៀបការជាមួយអ្នកនាង យាន លីនដា នៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០០ គូស្នេហ៍ មួយគូនេះ ទទួលបានចំណងដៃ កូនស្រីម្នាក់ឈ្មោះ សំអូន មិថុនា អាយុជាង ១៨ឆ្នាំ។

ក្រោយវិលមករួមគ្នាបង្កើតការងារជាអ្នកសិល្បៈនៅកម្ពុជា អ្នកទាំងពីរទទួលបានជោគជ័យខ្ពស់ជាមួយនឹងការជាច្រើនរួមទាំងការងារជាពីធីករ ការដើរបង្ហាញម៉ូត ពិសេសការទទួលរៀបចំការប្រគុំតន្ត្រីនៅក្នុងពិធីតូចធំជាច្រើនរហូតដល់អ្នកទាំងពីរអាចរកកចំណូលបានក្រាស់ក្រែលពីការងារទាំងនេះ ប៉ុន្តែចំណងស្នេហ៍ដែលទស្សនិកជនចាត់ទុក្ខថាជាគូស្នេហ៍គំរូនោះបានរលាយបាត់ក្រោយពេលពួកគេមានទំនាស់ក្នុងគ្រួសាររហូតលែងលះគ្នាអស់រយៈពេលជិត៤ឆ្នាំមកហើយ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print