យកម៉ូតូចេញពីក្នុងផ្ទះមកទុកនៅមុខផ្ទះភ្លេចដកសោត្រូវចោរលួចបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពលួចម៉ូតូដែលម្ចាស់ទុកនៅមុខផ្ទះមិនបានដកសោរចេញតែសំណាងអាក្រក់ត្រូវម្ចាស់តាមទាន់ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចជួយដេញចាប់បានវាយខ្នោះបង្កការភ្ញាក់ផ្អើលទាំព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ២រោចខែចេត្រឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២១ខែមេសាឆ្នាំ២០១៩វេលាម៉ោង០៧និង០០នាទីត្រង់ចំណុចលើចិញ្ចើមផ្លូវលេខ១៥១ស្ថិតក្នុងភូមិព្រែកព្នៅសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

យោងតាមជនរងគ្រោះបានអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុគឺប្តីរបស់គាត់(ជនរងគ្រោះ) បានបណ្តើរម៉ូតូចេញពីក្នុងផ្ទះដូចសព្វដង តែម្តងនេះមិនបានដកសោរចេញពីម៉ូតូដោយសំអាងថាប្រពន្ធនៅលក់ដូរមុខផ្ទះ ជនរងគ្រោះបន្តថា មួយសន្ទុះក្រោយមកក៏បានលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ាពណ៌ខ្មៅ(មិនប្រក្រតី) ពាក់ស្លាកលេខ ភ្នំពេញ ១L-៥៦៥១មកឈប់នៅខាងមុខផ្ទះដោយម្នាក់ទៀតធ្វើជារកទិញឥវ៉ាន់ រួចម្នាក់ទៀតបានធ្វើសកម្មភាពលួចម៉ូតូត្រូវបានប្រពន្ធជនរងគ្រោះឃើញទាន់ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដលើសមត្ថកិច្ចចេញដេញតាមជនសង្ស័យរហូតដល់ចំណុចផ្លូវបេតុងបំបែកចូលភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បានរួចក៏នាំខ្លួនរួមនឹងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅដើម្បីធ្វើការសាកសួរ។

ម៉ូតូដែលត្រូវចោរលួចយកមិនបានសម្រេចម៉ាកហុងដាស៊ូមើអ៊ិចពណ៌ក្រហម+សពាក់ស្លាកលេខភ្នំពេញ១HA-៨៣២៩។ជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួន១ឈ្មោះ មីនអ៊ូម៉ឺតភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិច្រាំងចំរេះ១សង្កាត់ច្រាំងចំរេះ១ខណ្ឌឬស្សីកែវ។(មានសារធាតុញៀន)២.ឈ្មោះ ហេងពិសិដ្ឋហៅសាលភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ។(មានសារធាតុញៀន) ជនរងគ្រោះ១.ឈ្មោះកែវ វាសនាភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរសន្តិសុខសាលាសង្កាត់មានទីលំនៅផ្ទះគ្មានលេខផ្លូវ១៥១ភូមិព្រែកព្នៅសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីកសារសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់និងចាត់ការបន្ត៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print