រថយន្តកាមរីបាឡែនបើកបុកបង្គោលភ្លើងបាក់អស់មួយដើមនឹងខូចខាតរថយន្តយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់សង្ស័យស្រវឹងស្រាបើកលឿនបែកកង់ក្រោយក៏រេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបាក់អស់មួយដើមនឹងរងការខូចខាតរថយន្តអស់មួយកំណាត់ខាងមុខ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
១២នឹង០៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី២២ខែមេសាឆ្នាំ២០១៩តាមបណ្តោយផ្លូវ៦១នៅចំណុចជាប់នឹងសាលាខណ្ឌដូនពេញចាស់ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍
បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញ
បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាំម៉ារីបាឡែនពណ៌សពាក់ស្លាកលេខភ្នំពេញ2AC-0951បើកបរតាមបណ្តោយផ្លូវ61ក្នុងទិសដៅពីលិចទៅកើតខណៈបើកមកដល់ចំណុចកើតហេតុខាងលើដោយសារតែរថយន្តបែកកង់ខាងក្រោយហើយមួយណាសង្ស័យម្ចាស់រថយន្ត
គាត់ស្រវឹងស្រាបើកបរក្នុងល្បឿនយ៉ាងលឿនទៀតទើបបណ្តាលអោយរេចង្កូតជ្រុលមកឆ្វេងដៃរួចបុកបង្គោលភ្លើងចំពេញទំហឹងបណ្តាលអោយបាក់ដួលកាត់ពាក់កណ្តាលផ្លូវរីឯរថយន្តបង្កវិញខូចខាតខ្ទេចអស់មួយជំហៀងខាងមុខ
ទៅមុខលែងរួចភ្លាមៗនោះដែរម្ចាស់រថយន្តបង្កបាន
ទុករថយន្តចោលហើយរត់គេចខ្លួនបាត់ស្រមោលសំណាងល្អហើយដែលគ្រោះថ្នាក់នេះមិនបង្កអោយនរណាម្នាក់រងរបួសគ្រាន់តែខូចខាតរថយន្តនឹងព្រទ្យសម្បត្តិរបស់រដ្ឋតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ច
ធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print