កាប់ដើមឈើមិនប្រយ័ត្ន បាក់សង្កត់លើស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកសណ្ដាន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារកាប់ដើមឈើមិនប្រយ័ត្នបណ្ដាលឲ្យបាក់សង្កត់ពីលើ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១:០០នាទីថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះឈ្មោះ ជឹម នៅ ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិ-ឃុំខាងលើ។

សាក្សីបញ្ជាក់ថា ដោយសារកាប់ដើមឈើក្នុងព្រៃឡង់ បណ្តាលឲ្យបាក់សង្កត់ស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយពីពិនិត្យរួចសាកសពជនរងគ្រោះរួចបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print