វិវាទសាសនា ជាមូលហេតុបណ្តាលឲ្យវាយប្រហារគ្រាប់បែក ស្លាប់នឹងរបួសជិត​៧០០នាក់នៅស្រីលង្កា

ចែករំលែក៖

​ការវាយប្រហារ នៅក្នុងប្រទេសស្រីលង្កាកាលពីថ្ងៃទី២១ខែមេសា នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះធ្លាក់នៅក្នុងស្ថានភាព វិបត្តិកាន់តែខ្លាំង ខណៈដែល ប្រទេសនេះកំពុងខិតខំសងបំណុលបរទេស ដល់ទៅ​៥១ពាន់លានដុល្លារ អាមេរិក ។ វិស័យទេសចរណ៍ដើតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍនសេដ្ឋកិច្ច ។ប្រាក់ចំណូលរបស់ជាតិដល់ទៅ​២៧ភាគរយបានមកពីវិស័យទេសចរណ៍ ។ ក្នុងមួយឆ្នាំៗ ទេសចរណ៍បរទេសបានចំណាយប្រាក់ដល់ទៅ​ជាង ៥ពាន់លានដុល្លារនៅក្នុងទឹកដីស្រីលង្កា។

នាយករដ្ឋមន្ត្រីស្រីលង្កាលោក​ Ranil Wickremesinghe បានប្រកាសថា «លោកប្រឆាំងយ៉ាងដាច់ខាតចំពោះ​សកម្មភាពវាយប្រហារសម្លាប់ ពលរដ្ឋរបស់លោក នៅថ្ងៃទី​២១ខែមេសាឆ្នាំ​២០១៩។

មូលហេតុនៃការ វាយប្រហារសម្លាប់មនុស្ស​ជាង​២២០និងរបួសជាង​៤០០នាក់ ដោយសាតែវិវាទ​សាសនា​។ ការវាយប្រហារគ្រាប់បែកជាបន្តបន្ទាប់ទៅលើ​ព្រះវិហារ៣កន្លែង សណ្ឋាគា​៤កន្លែង​នៅស្រីលង្កាកាលពីថ្ងៃទី​២១ខែមេសា​សម្លាប់មនុស្ស ដល់ទៅ​២២៨នាក់ និងរបួសជាង ៤០០នាក់ បានក្លាយទៅជាការវាយប្រហារទ្រងទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះ។ ការវាយប្រហារខាងលើ​មិនទាន់មានក្រុមណាមួយចេញមុខទួលខុសត្រូវនៅឡើយទេ។

កតាជាតិសាស្ត្រនិងសាសនា ជាមូលហេតុ បណ្តាលឲ្យ មានការវាយប្រហារ​បង្ហូឈាមខាងលើ ។ កន្លងមកវិវាទសាសនា បានធ្វើឲ្យស្រីលង្កាធ្លាក់ក្នុងសង្គ្រាមស៊ីវិល​ អស់រាប់សិបឆ្នាំ​ជាមួយក្រុមឧទ្ទាមទាមទាបំបែករដ្ឋ​​ Tamil រហូតដល់ឆ្នាំ​២០០៩​ទើបបញ្ចប់។

ស្រីលង្កាជាប្រទេសមាន ពលរដ្ឋ​២២លាននាក់​ ក្នុងនោះ​៧០ភាគរយកាន់ព្រះពុទ្ធសាសនា ១២ភាគរយ កាន់សាសនាឥណ្ឌា ៩,៧ភាគរយ កាន់សាសនាអ៊ិស្លាម​និង ៧,៦ភាគរយ កាន់សាសនា គីតូ​។

ពាក់ព័ន្ធនិងការវាយប្រហារខាងលើ​​ កម្លាំងប៉ូលិស ស្រីលង្កាចាប់ខ្លួន១៣នាក់ សង្ស័យពាក់ព័ន្ធវាយប្រហារគ្រាប់បែក ស្លាប់មនុស្ស២២៨នាក់ ធ្វើឲ្យរំជើបរំជួលពិភពលោក ។

នាយករដ្ឋមន្ត្រី Ranil Wickremesinghe ថ្លែងថា អ្នកចាប់ខ្លួនទាំងនោះ ជាពលរដ្ឋស្រីលង្កា ហើយការប្រតិបត្តិការស៊ើបអង្កេត កំពុងបន្តធ្វើឡើង ស្វែងរកជនសង្ស័យបន្ថែមទៀត ។ លោកបញ្ជាក់ថា មនុស្ស២២៨នាក់បានស្លាប់ និង៤៥០នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក៨លើកដំណាលគ្នា នៅតាមសណ្ឋាគារ និងព្រះវិហារសាសនាគ្រឹស្ទ កាលពីថ្ងៃទី២១ ខែមេសា ។

មេដឹកនាំបណ្តាប្រទេសជុំវិញពិភពលោក បានថ្កោលទោសការវាយប្រហារនៅស្រីលង្កានេះហើយបានសម្តែងការសោកសង្រេង និងរំលែកទុក្ខចំពោះរដ្ឋាភិបាលស្រីលង្កាផងដែរ ។ មិនមែនតែប្រជាជនស្រីលង្កាប៉ុណ្ណោះទេ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍នេះ ជនបរទេស ក៏មានផងដែរ ដូចជាឥណ្ឌា និងចិនជាដើម ៕

Sri Lankan security personnel and investigators look through debris outside Zion Church following an explosion in Batticaloa in eastern Sri Lanka on April 21, 2019. – A series of eight devastating bomb blasts ripped through high-end hotels and churches holding Easter services in Sri Lanka on April 21, killing nearly 160 people, including dozens of foreigners. (Photo by LAKRUWAN WANNIARACHCHI / AFP)LAKRUWAN WANNIARACHCHI/AFP/Getty Images
April 21, 2019 – Colombo, Sri Lanka – A view of blast site near the Dehiwala zoo, near Colombo, Sri Lanka, on April 21, 2019.- At least 137 people were killed in Sri Lanka on April 21, police sources told AFP, when a string of blasts ripped through high-end hotels and churches as worshippers attended Easter services. (Credit Image: ? Akila Jayawardana/NurPhoto via ZUMA Press)
A relative of a victim of the explosion at St. Anthony’s Shrine, Kochchikade church, reacts at the police mortuary in Colombo, Sri Lanka April 21, 2019. REUTERS/Dinuka Liyanawatte TPX IMAGES OF THE DAY
A view of St. Sebastian’s Church damaged in blast in Negombo, north of Colombo, Sri Lanka, Sunday, April 21, 2019. More than hundred were killed and hundreds more hospitalized with injuries from eight blasts that rocked churches and hotels in and just outside of Sri Lanka’s capital on Easter Sunday, officials said, the worst violence to hit the South Asian country since its civil war ended a decade ago. (AP Photo/Chamila Karunarathne)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print