វិវាទសាសនា បានក្លាយជាមូលហេតុបណ្តាលឲ្យវាយប្រហារគ្រាប់បែក ស្លាប់នឹងរបួស ជិត​៧០០នាក់នៅស្រីលង្កា គឺមានមនុស្ស២២៨នាក់បានស្លាប់ និង៤៥០នាក់ទៀតរងរបួស

ចែករំលែក៖

ប្រទេសស្រីលង្កា៖ ការវាយប្រហារ នៅក្នុងប្រទេសស្រីលង្កាកាលពីថ្ងៃទី២១ខែមេសា នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះធ្លាក់នៅក្នុងស្ថានភាព វិបត្តិកាន់តែខ្លាំង ខណៈប្រទេសនេះកំពុងខិតខំសងបំណុលបរទេស ដល់ទៅ​៥១ពាន់លានដុល្លារ អាមេរិក ។
វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍនសេដ្ឋកិច្ច ។ប្រាក់ចំណូលរបស់ជាតិដល់ទៅ​២៧ភាគរយបានមកពីវិស័យទេសចរណ៍ ។ ក្នុងមួយឆ្នាំៗ ទេសចរណ៍បរទេសបានចំណាយប្រាក់ដល់ទៅ​ជាង ៥ពាន់លានដុល្លារនៅក្នុងទឹកដីស្រីលង្កា។
នាយករដ្ឋមន្ត្រីស្រីលង្កាលោក​ Ranil Wickremesinghe បានប្រកាសថា ៖ «លោកប្រឆាំងយ៉ាងដាច់ខាតចំពោះ​សកម្មភាពវាយប្រហារសម្លាប់ ពលរដ្ឋរបស់លោក នៅថ្ងៃទី​២១ខែមេសាឆ្នាំ​២០១៩។
មូលហេតុនៃការ វាយប្រហារសម្លាប់មនុស្ស​ជាង​២២០និងរបួសជាង​៤០០នាក់ ដោយសាតែវិវាទ​សាសនា​។ ការវាយប្រហារគ្រាប់បែកជាបន្តបន្ទាប់ទៅលើ​ព្រះវិហារ៣កន្លែង សណ្ឋាគា​៤កន្លែង​នៅស្រីលង្កាកាលពីថ្ងៃទី​២១ខែមេសា បាន​សម្លាប់មនុស្ស ដល់ទៅ​២២៨នាក់ និងរបួសជាង ៤០០នាក់ បានក្លាយទៅជាការវាយប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះ។ ការវាយប្រហារខាងលើ​មិនទាន់មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវនៅឡើយទេ។
កត្តាជាតិសាសន៍ និងសាសនា ជាមូលហេតុ បណ្តាលឲ្យ មានការវាយប្រហារ​បង្ហូឈាមខាងលើ ។ កន្លងមកវិវាទសាសនា បានធ្វើឲ្យស្រីលង្កាធ្លាក់ក្នុងសង្គ្រាមស៊ីវិល​ អស់រាប់សិបឆ្នាំ​ជាមួយក្រុមឧទ្ទាមទាមទារបំបែករដ្ឋ​​ Tamil រហូតដល់ឆ្នាំ​២០០៩​ទើបបញ្ចប់។
ស្រីលង្កាជាប្រទេសមាន ពលរដ្ឋ​២២លាននាក់​ ក្នុងនោះ​៧០ភាគរយកាន់ព្រះពុទ្ធសាសនា ១២ភាគរយ កាន់សាសនាឥណ្ឌា ៩,៧ភាគរយ កាន់សាសនាអ៊ិស្លាម​និង ៧,៦ភាគរយ កាន់សាសនា គីតូ​។
ពាក់ព័ន្ធនិងការវាយប្រហារខាងលើ​​ កម្លាំងប៉ូលិស ស្រីលង្កាចាប់ខ្លួនមនុស្ស១៣នាក់ សង្ស័យពាក់ព័ន្ធវាយប្រហារគ្រាប់បែក ស្លាប់មនុស្ស២២៨នាក់ ធ្វើឲ្យរំជើបរំជួលពិភពលោក និងជាសោកនាដកម្ម។
នាយករដ្ឋមន្ត្រី Ranil Wickremesinghe ថ្លែងថា៖ អ្នកចាប់ខ្លួនទាំងនោះ ជាពលរដ្ឋស្រីលង្កា ហើយការប្រតិបត្តិការស៊ើបអង្កេត កំពុងបន្តធ្វើឡើង ស្វែងរកជនសង្ស័យបន្ថែមទៀត ។ លោកបញ្ជាក់ថា មនុស្ស២២៨នាក់បានស្លាប់ និង៤៥០នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក៨លើកដំណាលគ្នា នៅតាមសណ្ឋាគារ និងព្រះវិហារសាសនាគ្រឹស្ទ កាលពីថ្ងៃទី២១ ខែមេសា ។

មេដឹកនាំបណ្តាប្រទេសជុំវិញពិភពលោក បានថ្កោលទោសការវាយប្រហារនៅស្រីលង្កានេះហើយបានសម្តែងការសោកសង្រេង និងរំលែកទុក្ខចំពោះរដ្ឋាភិបាលស្រីលង្កាផងដែរ ។ មិនមែនតែប្រជាជនស្រីលង្កាប៉ុណ្ណោះទេ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍នេះ ជនបរទេស ក៏មានផងដែរ ដូចជាឥណ្ឌា និងចិនជាដើម ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print