អាមេរិកមានកម្លាំងទាហានជាច្រើន នៅក្នុងតំបន់អាស៊ីពិសេសគឺកម្លាំងទាហានជើងទឹក ។មិនតែប៉ុណ្ណោះ អាមេរិក បានតែងតែ ចល័តនាវាចម្បាំង នាវាផ្ទុកយន្តហោះនៅតំបន់សមុទ្រចិនភាគខាងត្បូង ជាបន្តបន្ទាប់នាពេលកន្លងមក ។ប៉ុន្តែពេលនេះអាមេរិកបានបដិសេធ ចូលរួមជាមួយចិន បើទោះបីសម្ព័ន្ធមិត្តជិតស្និតបំផុត របស់អាមេរិក មានសឹង្ហបុរី ជប៉ុនកូរ៉េខាងត្បូង ឥណ្ឌា…បានចូលរួមជាមួយចិន។
នៅក្នុងពិធីដង្ហែរក្បួននាពេលខាងមុខ ចិនបាន អញ្ជើញអាមេរិក ឲ្យចូលរួមផងដែរ ប៉ុន្តែអាមេរិកបានច្រានចោល ដោយយលថាចិនកំពុងតែ ពង្រីក ការគ្រប់គ្រងនៅសមុទ្រចិនខាងត្បូង។ ការអវត្តមានរបស់អាមេរិក បានបង្ហាញយ៉ាងច្បាស់ ថា ទីក្រុងវ៉ាស៊ីនតោន បានចាត់ទុក ទីក្រុងប៉េកាំងជាសត្រូវ ពិតប្រាកដ និងមានគោលបំណង រារាំងចិន ពង្រីកឥត្ថិពលយោធា។
ប៉ុន្តែ ចិនបានយកឈ្នះ អាមេរិក ដោយបាយ អញ្ជើមសម្ព័ន្ធមិត្តអាមេរិក ចូលរួម ដោយជោគជ័យ ។កាលពីខួបលើកទី៦០ ចិនមិនបានអញ្ជើញអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកចូលរួមនោះឡើយ ។ នៅពេលនេះ ចិនសង្ឃឹមថានឹងមានទំនាក់ទំនងល្អប្រសើរ ជាមួយ ប្រទេសក្នុងំបន់ គឺជប៉ុន ក្នុងពេលដែលអាមេរិកបានធ្វើឲ្យប្រទេសសម្ព័ន្ធមិត្ត កាន់តែខកចិត្តដោយគោលនយោបាយ អាមេរិកជាដំបូង ។
ពិធីដង្ហែក្បួនទាហានជើងទឹក ក្នុងឱកាសប្រារព្ធខួបលើកទី ៧0 នៃការបង្កើតកងទ័ពជើងទឹកចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែមេសាដោយមានការចូលរួមពីនាវាបរទេសជិត ២០ គ្រឿង។ប៉ុន្តែអាមេរិក បានបដិសេធបញ្ជូននាវារបស់ខ្លួនទៅចូលរួមនៅក្នុងព្រិត្តិការណ៍នេះ។
តាមគម្រោងនៅក្នុងពិធីដង្ហែក្បួន ទាហានជើងទឹកនឹងមានការចូលរួមត្រួតពិនិត្យ ពីប្រធានាធិបតីចិន លោកស៊ីជីងពីង ។ នៅក្នុងពិធីនេះ នឹងមាននាវាចម្បាំងរាប់សិបគ្រឿង យន្តហោះចម្បាំង៣៩គ្រឿង មកពីកម្លាំងរំដោះប្រជាជនចិនPLA រួមជាមួយនាវាចម្បាំង ជិត២០គ្រឿង មកពី១០ប្រទេស ផ្សេងទៀត។ នាវាផ្ទុកយន្តហោះចិន ថ្មីប្រភេទ Type001A អាចនឹងចូលរួមនៅក្នុងពិធី ដង្ហែរក្បួននោះដែរ ។
អ្នកឯកទេសវិភាគស្តីអំពីយោធា លោក Song Zhongping បានបញ្ជាក់ថា ការដង្ហែរក្បួនព្យហយាត្រា ទាហានជើងទឹកលើកនេះ គឺជាការបង្ហាញពីប្រសិទ្ធិភាពធ្វើសង្គ្រាម របស់ទាហានជើងទឹកចិន។ នៅក្នុងពិធីនោះចិននឹងបង្ហាញនៅ នាវាចម្បាំងទំនើបៗរបស់ខ្លួន មានដូចជា នាវាបំពាក់មីស៊ីលនាំផ្លូវ ប្រភេទ Type 055 ។នាវាវាយឡើងគោក Type 075 និងនាវាមុជទឹកប្រភេទ Type 096 និងនាវាផ្សេងៗទៀតជាច្រើន។
នៅពេលនោះនាវា Type 055 ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការសង្ហែក្បួននោះ ដោយប្រធានាធិបតីស៊ីជីងពីងនឹងឡើងទៅលើនាវានេះដើម្បីត្រួតពិនិត្យ សកម្មភាព ដង្ហែក្បួន។
បើទោះបីអាមេរិកមិនបានបញ្ជូនកម្លាំងតាហានជើងទឹកទៅចូលរួម ប៉ុន្តែសម្ព័ន្ធមិត្ត របស់អាមេរិកដ៏សំខាន់នៅក្នុងតំបន់ គឺជប៉ុន អូស្ត្រាលីនិង ឥណ្ឌា ក៏បានបញ្ជូនបានាចម្បាំងទៅចូឡរួមផងដែរ ។កាលពីថ្ងៃ ទី២១ ខែមេសា ឆ្នាំ២០១៩ នាវាចម្បាំងឥណ្ឌា និងអូស្រ្តាលី ព្រមទាំងប្រទេសដទៃទៀតបានទៅដល់កំពង់ផែភាគខាងកើតប្រទេសចិន ទីក្រុង Qingdao ដើម្បីចូលរួមព្យុហយាត្រាកម្លាំងទាហានជើងទឹក ។
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ចិននឹងប្រារព្ធខួបទី៧០ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន ។ ក្នុងពិធីនេះ មានការដាក់បង្ហាញនាវាចម្បាំងប្រភេទថ្មី នាវាមុជទឹក និងនាវាពិឃាតរាប់សិបគ្រឿងផងដែរ ស្ថិតនៅសមុទ្រតំបន់ Qingdao ។
ចិនបានបញ្ជាក់ថា ប្រទេសមិនក្រោមពី១៣នោះទេ ដែលនឹងបញ្ជូននាវាចម្បាំងមកចូលរួមពិធីនេះ តាមការកោះអញ្ជើញឲ្យចូលរួម ។
ឥណ្ឌាដែលជាប្រទេសមានជម្លោះជាមួយចិនផងនោះ បានបញ្ជូននាវាចម្បាំងបំពាក់ប្រព័ន្ធកាំជ្រួចមីស៊ីលនាំផ្លូវ INS Kolkata ទៅចូលរួមពិធីនេះ ព្រមជាមួយនាវាផ្តល់ជំនួយផងដែរ ទៅដល់កំពង់ផែ Qingdao នោះហើយកាលពីថ្ងៃអាទិត្យ ។ ចិនជាអ្នកគាំទ្រឥណ្ឌា នៅក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម នៅលើទឹកដីប៉ាគីស្ថាន ។
ដំណាលគ្នានេះដែរ ទាហានជើងទឹកអូស្ត្រាលី សម្ព័ន្ធមិត្តអាមេរិក បានបញ្ជូននាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីលនាំផ្លូវ HMAS Melbourne ទៅដល់កំពង់ផែ Qingdao ។ ចិន និងអូស្ត្រាលី ដែលមានជម្លោះជាមួយគ្នាយ៉ាងខ្លាំង ពាក់ព័ន្ធការចាប់ខ្លួនពលរដ្ឋគ្នាទៅវិញទៅមក ក្រោយរឿងរ៉ាវក្រុមហ៊ុន Huawei។
សារព័ត៌មានជប៉ុនផ្សាយថា នាវាចម្បាំងជប៉ុន ពីឆ្នាំ២០១១មកទល់ពេលនេះ គឺជាលើកដំបូងហើយ ដែលត្រូវបានបញ្ជូនទៅកាន់កំពង់ផែ ទីក្រុងQingdao ភាគខាងកើតប្រទេសចិនចូលរួមក្បួនព្យុហយាត្រាកម្លាំងទាហានជើងទឹក ។
ប្រទេសដទៃទៀតដូចជារុស្ស៊ី, វៀតណាម, ម៉ាឡេស៊ី និងហ្វីលីពីនជាដើម ក៏នឹងបញ្ជូននាវាចម្បាំងទៅចូលរួមព្រឹត្តិការនេះជាមួយចិនផងដែរ ។ លើកលែងតែប៉ាគីស្ថាន មិត្តជិតស្និទ្ធរបស់ចិន មិនស្ថិតនៅក្នុងបញ្ជីប្រទេសបញ្ចូននាវាចម្បាំងទៅចូលរួមក្បួនព្យុហយាត្រាទាហានជើងទឹកនេះទេ ៕