តើអ្នកយល់ពីអារម្មណ៍នេះទេ ខណៈប៉ូលិស​ចរាចរណ៍​ លើកពាក្យថា​ ! ជាទម្លាប់យក​កំដៅ​ថ្ងៃ​ធ្វើ​ជម្រក​ ,យក​ធូលី​ធ្វើ​អាហារ​ ,យក​ផ្សែង​ធ្វើ​ខ្យល់​”

ចែករំលែក៖

ភ្នំពេញ​៖​ មជ្ឈដ្ឋាន​ជាច្រើន​ ដឹង​យ៉ាង​ច្បាស់​ថា​ ជីវភាព​ប៉ូលិស​ចរាចរណ៍​ទូទាំង​ប្រទេស​ ពិសេស​ប៉ូលិស​តូចតាចដែល​ឈរ​​សម្រួល​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ​ ពុំ​សូវ​មាន​ជីវភាព​ធូរធារ​ទេ​ ។

មួយ​វិញ​ទៀត​ ប៉ូលិស​ចរាចរណ៍​ទាំង​នេះ​ តែងតែ​ប្រឈម​ហានិភ័យ​ខ្ពស់​ជាង​គេ​ផង​ដែរ​ ពិសេស​បញ្ហា​សុខភាព​ និង​ ការ​ស្តី​បន្ទោស​ ការ​ជេរ​ប្រមាថ​ ពី​ប្រជាពលរដ្ឋ​ពេល​អនុវត្ត​ច្បាប់​ចរាចរណ៍​ ។

ថ្មី​ៗ​នេះ​ ប៉ូលិស​ចរាចរណ៍​មួយ​រូប​ ដែល​គេ​ដឹងថា​ ឈរ​ជេីង​ប្រចាំ​ការ​នៅ​គល់​ស្ពាន​ច្បារអំពៅ​ ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ បាន​សរសេរ​សារ​ដ៏​រំជួល​ចិត្ត​មួយ​ ធ្វើ​ឱ្យ​មហាជន​ពេញ​ចិត្ត​និង​យល់​កាន់​តែ​ច្បាស់​ពី​ការ​លះបង់​របស់​ប៉ូលិស​ចរាចរណ៍​ ។

ប៉ូលិស​ចរាចរណ៍​ដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ “​ Mak Phalline”​ ដែល​មាន​ឈ្មោះ​ពេញ​ គឺ​ លោក​ ម៉ក់​ ផល្លីន​ សរសេរ​ថា​ “ប៉ូលិសដូចពួកយើងខ្ញុំនេះមានតែយកកំដៅធ្វើជាជម្រក​ យកធូលីធ្វើជាអាហារយកផ្សែងធ្វើជាខ្យល់”។

សារ​មួយ​នេះ​ ធ្វើ​ឱ្យ​អ្នក​លេង​ហ្វេសប៊ុក​កោតសរសើរ​និង​ចែករំលែក​បន្ត​គ្នា​រាប់​ពាន់​គណនី​ហ្វេសប៊ុក​ ដេីម្បី​ជា​ការ​លេីក​ទឹកចិត្ត​ដល់​គាត់​ ក៏​ដូចជា​ប៉ូលិស​ចរាចរណ៍​ទូទាំង​ប្រទេស​ផងដែរ​ ។

កន្លង​មក​ សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ តែងតែ​មាន​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ប៉ូលិស​ចរាចរណ៍​ ដែល​លះបង់​ច្រើន​ ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​ ក្តៅ​ ភ្លៀង​ រងា​ យ៉ាង​ណាក៏ដោយ​ ។

យេីង​ទាំងអស់​គ្នា​ គប្បី​ផ្តល់​តម្លៃ​និង​លេីក​ទឹកចិត្ត​ដល់​ប៉ូលិស​ចរាចរណ៍​ទាំង​អស់​នេះ​ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print