ប្រច័ណ្ឌប្រពន្ធ ផ្ទុះហិង្សាកាប់ប្រពន្ធ រហូតដល់ស្លាប់ និង កូនរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសញៀនស្រាម្នាក់បានផឹកឡើងឡប់សតិបាន ទាញ ពូថៅ កាប់សម្លាប់ ប្រពន្ធ បណ្តាលអោយស្លាប់ នៅ នឹង កន្លង និង  កូនប្រុស ម្នាក់ទៀតដែលចូលទៅជួយម្តាយរងរបួស ធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោងជាង៧យប់ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ នៅ ភូមិ អណ្ដូងរវៀង ឃុំ អញ្ចាញ រូង ស្រុក បរិបូណ៌ខេត្តកំពង់ឆ្នាំង។

ជនបង្ក រ ឈ្មោះ តូច ញ៉ ន ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅ ភូមិ ឃុំ ខាងលើ បាន យក ពូថៅ វាយ ទៅលើ ប្រពន្ធ ឈ្មោះ សូរ ធី ម អាយុ ៤៦ ឆ្នាំ បណ្ដាល អោយស្លាប់ និង កូនប្រុស ឈ្មោះ ញិ ប សុ គុណ អាយុ ០៩ ឆ្នាំ រងរបួសយ៉ាងដំណំ ។  

ករណីនេះសមត្ថកិច្ចបញ្ជាក់ថា ដោយសារ ស្រវឹងស្រា និង ប្រច័ណ្ឌ ប្រពន្ធ ។ ក្រោយកើតហេតុ កម្លាំងនគរ បាលប៉ុស្តិ៍ អញ្ចាញ រូង បាន ឃាត់ខ្លួន ជនសង្ស័យ រួច បញ្ជូន ខ្លួន ទៅ អធិការដ្ឋាន នគរបាល ស្រុក បរិបូណ៌ ដើម្បី កសាង សំណុំរឿង ចាត់ការ តាម នីតិវិធី  ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print