ប៉ោយប៉ែត ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានមានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំមានឱកាសបានមកដល់ទឹកដីប៉ោយប៉ែត ដែលជាអតីសមរភូមិក្តៅក្នុងពេលសង្រ្គាម ១៩៧៩-១៩៩១។ ពេលនេះប៉ោយប៉ែតបានក្លាយជាទឹកដីអភិវឌ្ឍន៍ និងជាទីផ្សារដ៏សំខាន់របស់កម្ពុជាដែលកំពុងផ្តល់ផ្កាផ្លែយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលកំពុងរស់នៅតាមព្រំដែន ។
សម្តេចបញ្ជាក់ថា ពិតប្រាកដណាស់!! មកទល់ពេលនេះ គឺគ្មានគណបក្សនយោបាយណា អាចមកជំនួស គណបក្សប្រជាជនកម្ពុជាបានឡើយ ជាពិសេសគឺការពង្រឹងនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេស ។
សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ។
សម្តេចក៏បានអរគុណបងប្អូនជនរួមជាតិនៅប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានមកទទួលខ្ញុំថ្ងៃនេះ និងអរគុណដែលបងប្អូនបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា កន្លងមកដែលបានផ្តល់ឱកាសអោយខ្ញុំបានបន្តដឹកនាំប្រទេសជាតិតទៅទៀត ។
ក្នុងឱកាសនោះ សម្តេចបានដាស់តឿនជំនួយស្មារតីដល់បងប្អូនបោះឆ្នោតឲ្យគណបក្សប្រជាជកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង និងបោះឆ្នោតពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិស្ថិតស្ថេរគង់វង្សយូរអង្វែង៕