រន្ទះបាញ់មិនប្រណី ប្រល័យជីវិតមនុស្ស២នាក់បណ្ដាលឲ្យស្លាប់នៅស្រុកអូរជ្រៅ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យៈខ្យល់ផ្គរន្ទៈធ្វើឲ្យមនុស្ស២នាក់ស្លាប់នៅកន្លែងកើតហេតុ គ្រាដែលបុរសទាំង២នាក់ជិះម៉ូតូត្រលប់មកពីដាក់ប្រពន្ធលូបង្ហូទឹកកាលពីល្ងាចថ្ងៃទី២១ខែមេសាឆ្នាំ២០១៩នៅចំណុចត្រឡុកច្រេស នៅភូមិឈូកឃុំចង្ហាស្រុអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ កែវ មន្នី ហៅថុកខ្យល់ផ្គរន្ទៈធ្វើឲ្យមនុស្ស២នាក់ស្លាប់ ភេទប្រុស អាយុ ៤៦ឆ្នាំនិងម្នាក់ទៀត ឈ្មោះឡា លីន ភេទប្រុស អាយុ៣៣ឆ្នាំជនរងគ្រោះទាំង២នាក់ រស់នៅភូមិឈូកឃុំចង្ហាស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបន្តទៀតថា៖នៅមុនពេលកើតហេតុ

ជនរងគ្រោះទាំង២នាក់ បានទៅដាក់លូផ្លូវសហគមន៍ នៅចំណុចត្រឡុកច្រេស ពេលដាក់លូរួចក៏នាំគ្នា ជិះម៉ូតូត្រឡប់មកផ្ទះវិញ ជិះផុតពីកន្លែងដាក់លូប្រហែល៥០ម៉ែត្រ ក៏ត្រូវរន្ទះបាញ់ស្លាប់ទាំង២នាក់តែម្តង។សពបានប្រគល់ជូន ឪពុកម្តាយនិងសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ វណ្ណាប៉យប៉ែត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print