ប្រធានាធិបតីថ្មីអ៊ុយក្រែន៖បញ្ចប់សង្គ្រាមនៅតំបន់ភាគខាងកើត គឺជាអាទិភាពរបស់ប្រធានាធិបតីថ្មីអ៊ុយក្រែន

ចែករំលែក៖

វិវាទនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន​បាន កើតឡើង​តាំងពីខែកុម្ភៈឆ្នាំ​២០១៤ មកទលពេលនេះ​មិនទាន់បញ្ចប់នៅឡើយ ។ នៅពេលនេះមេដឹកនាំថ្មីបានប្តេជ្ញាបញ្ចប់ សង្គ្រាម នៅទីនោះ​នាំមកនៅសន្តិភាព​ និងបង្រួបបង្រួមជាតិ អ៊ុយក្រែន ។

នៅពេលនេះ ពលរដ្ឋអ៊ុយក្រែន បង្ហាញក្តីសម្បាយរីករាយយ៉ាងខ្លាំង ក្រោយពេល អតីតតារាកំប្លែង លោក​ Volodymyr Zelensky ​ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតជុំទី​២កាលពីថ្ងៃទី​២១ខែមេសា​កន្លងមក ។បណ្តាមេដឹកនាំជុំវិញពិភពលោក ក៏បានផ្ញើសារជូនព័រផងដែរ ។

ក្រោយលទ្ធផលបណ្តោះអាសន្ន​បានប្រកាស  ប្រធានាធិបតីអ៊ុយក្រែន​លោក Petro Poroshenko ​ក៏បានទទួលស្គល់ពីការបរាជ័យរបស់ខ្លួន ផងដែរ នៅទីក្រុង Kiev ​ពលរដ្ឋ ជាច្រើនបាននាំគ្នាដង្ហែរក្បួនអបអរសាទរ​ដល់មេដឹកនាំថ្មី ដឹកនាំប្រទេសជាតិ។

ប្រធានាធិបតី​បារាំង លោក​ Emmanuel Macron និងសមភាគី ប៉ូឡូញ​លោក​ Andrzej Duda ​បានជូនព័រដល់ប្រធានាធិបតីថ្មីអ៊ុយក្រែន លោក​ Zelensky ​។ ជាមួយគ្នានេះ រដ្ឋមន្ត្រី ការបរទេសអង់គ្លេស លោក​ Jermy Hunt ​ក៏បាន ជូនព័រផងដែរ ។ ក្រៅពីនេះ​អគ្គនាយក អង្គការណាតូ លោក​ Jens Stoltenberg ​និងប្រធានគណៈកម្មការអ៊ឺរ៉ុប លោក​ Donald Tusk ​បានបង្ហាញការគាំទ្រ និងបន្តសហការជាមួយ​អ៊ុយក្រែន ។

ជាមួយគ្នានេះ  លោក​Zenlenskiy ​ បានប្តេជ្ញា បញ្ចប់សង្គ្រាម​នៅតំបន់ភាគខាងកើត អ៊ុយក្រែន ។ ការបញ្ចប់ សង្គ្រាមអ៊ុយក្រែន គឺជា អាទិភាព របស់ប្រធានាធិបតីថ្មី​។ លោក Volodymyr Zelenskiy អាយុ៤១ឆ្នាំ អតីតជាតារាកំប្លែងរបស់អ៊ុយក្រែន បានក្លាយជាប្រធានាធិបតីដ៏មានប្រជាប្រិយបំផុតរបស់ប្រទេសនេះ ដោយសារប្រជាពលរដ្ឋអ៊ុយក្រែន បានបោះឆ្នោតគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ ។ 

ពលរដ្ឋអ៊ុយក្រែនជាង៤២លាននាក់ នឹងស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី ដែលគ្មានបទពិសោធន៍ខាងនយោបាយនោះទេ នៅក្នុងអាណត្តិ៥ឆ្នាំខាងមុខនេះ ។ ក្នុងការបោះឆ្នោតជុំទី១ លោកZelenskiy ទទួលបានសំឡេងខ្ពស់ជាងប្រធានាធិបតី Petro Poroshenko អាយុ៥៣ឆ្នាំ ដែលជាមហាសេដ្ឋី ហើយនៅជុំទី២នេះ លោក Zelenskiy កាន់តែបន្តទទួលជ័យជម្នះ រហូតដល់៧២ភាគរយឯណោះ ក្នុងចំណោមលទ្ធផលសរុប ។

សូមបញ្ជាក់ថា មូលហេតុជាច្រើនដែលធ្វើឲ្យលោក Petro Poroshenko ចាញ់ឆ្នោតអតីតតារាកំប្លែង Zelenskiy ក្នុងនោះមានការប្រឆាំងនូវអំពើពុករលួយ, ការដឹកនាំប្រទេសដែលគ្មានការរីកចម្រើនសេដ្ឋកិច្ច ជាពិសេស ក្នុងអណត្តិដឹកនាំរបស់លោក Poroshenko ប្រទេសអ៊ុយក្រែនបានធ្លាក់ចូលទៅក្នុងវិបត្តិជាមួយរុស្ស៊ី ហើយប្រជាជនទាមទារផ្តាច់ខ្លួន រហូតឈានដល់ការផ្ទុះសង្គ្រាមស៊ីវិល សម្លាប់មនុស្ស ១៣ ០០០នាក់ ។

លោក Poroshenko មាននយោបាយទំនោរទៅរកលោកខាងលិច ហើយនៅក្នុងឆ្នាំ២០២០ខាងមុខ អ៊ុយក្រែនមានគម្រោងចូលជាមួយសហគមន៍អឺរ៉ុបផងដែរ។

លោក Poroshenko ធ្លាប់បានប្រាប់អ្នកគាំទ្ររាប់ពាន់នាក់ថា លោក Zelenskiy នឹងត្រូវលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីកេងប្រវ័ញ្ច ប្រសិនបើគាត់បានជាប់ឆ្នោត ហើយថា ជ័យជម្នះរបស់លោក Zelenskiy នឹងធ្វើឱ្យរាំងស្ទះដល់ឱកាសរបស់អ៊ុយក្រែន ចូលក្នុងសហភាពអឺរ៉ុបផងដែរ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print