កូរ៉េខាងជើង​កំពុងតែអនុវត្ត យុទ្ធសាស្ត្រ«ព្រួញមួយបាញ់ចំគោលដៅពីរ »

ចែករំលែក៖

កូរ៉េខាងជើង៖ ក្នុងពេលដែលកូរ៉េខាងជើង និង អាមេរិក​ ពិភាក្សាមិនមានប្រសិទ្ធិភាព​​ ដោយពិភាក្សាពីរលើកមកហើយមិនមានលទ្ធផល ល្អប្រសើរ​។​ មិនតែប៉ុណ្ណោះ អាមេរិកនៅតែបន្តដាក់ទណ្ឌកម្ម កូរ៉េខាងជើង ដដែល​​ ។ នៅពេលនេះ​លោកគីមជុងអ៊ុន ​បានជ្រើសរើស យុទ្ធសាស្ត្រទីពីរ ​​គឺបង្ហាញពីទំនាក់ទំនងល្អប្រសើរជាមួយ​ ចិន និងរុស្ស៊ី ។
​ទាំងនោះហើយគឺជា​ យុទ្ធសាស្ត្រ ព្រួញមួយបាញ់ចំគោលដៅ​ពីរ​ ដោយកូរ៉េខាងជើង អាច​បង្ហាញឲ្យពិភពលោកបានដឹងថា លោក ទទួលបានការគាំទ្រ ទាំងពីរុស្ស៊ី និង​ចិន ។នៅពេលនេះ លោក គីម ជុងអ៊ុន នឹងធ្វើដំណើរ ទៅកាន់រុស្ស៊ី​នៅថ្ងៃទី​២៣ខែមេសា​ដើម្បីជួបពិភាក្សាជាមួយ​លោក គីម ជុងអ៊ុន ។
សារព័ត៌មាន Chosun ​​​ បានផ្សាយថា ​ជំនួបលើកដំបូងរវាង មេដឹកនាំគីមជុងអ៊ុន និងពូទីន​នឹង ធ្វើឡើងនៅថ្ងៃទី​២៣-២៤ខែមេសាឆ្នាំ​២០១៩ ។ ជំនួបអាចនឹងធ្វើឡើងនៅលើកោះ​ Russky តំបន់​ Vladivostok ​។ លោកពូទីន នឹងជួប​លោក គីមជុងអ៊ុន រួចបន្តដំណើរ​ទៅកាន់ប្រទេសចិន ចូលរួម​កិច្ចប្រជុំ ។
កាលពីថ្ងៃទី២១ខែមេសា លោក Kim Chang Son ​ ជាដៃស្កាំ របស់មេដឹកនាំគីមជុងអ៊ុន​បានទៅកាន់តំបន់ភាកខាងកើតរុស្ស៊ីដើម្បីត្រួតពិនិត្យ​ទីតាំងជំនួប កំពូលលោកពូទីន និង គីមជុងអ៊ុន​ នោះ។
ដំណើរ ទៅកាន់តំបន់​ Vladivostok ​របស់លោកគីមជុងអ៊ុន មានរយៈពេល ១០ទៅ​១៥ម៉ោង​ក្នុងចម្ងាយផ្លូវ​៧០០គីឡូម៉ែត្រ ។ កន្លងមក​លោកគីមជុងអ៊ុន​​ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម កាលពីខែកុម្ភៈ ទៅជួបជាមួយ​លោក ដូណាលត្រាំ ត្រូវធ្វើដំណើដល់ទៅ​៦០ម៉ោង ៕

...

ដោយ៖ មែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print