សង្ស័យ​ប្រេី​ថ្នាំញៀន​លេីសកម្រិត​ ធ្វេីអោយបុរសម្នាក់ប៉ុនប៉ុងលួចដុតផ្ទះទុកចោល២ដងមិនបានសម្រេចលេីកទី៣ឆេះឈុល

ចែករំលែក៖

ភ្នំពេញ​៖​ ផ្ទះដែលត្រូវបានម្ចាស់ទុកចោលជាយូមកហេីយត្រូវបានអគ្គីភ័យយ៉ាងសន្ធោសន្ធៅផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ដោយឃាត់បុរសម្នាក់បែកថ្នាំសង្ស័យលួចដុត។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២២ខែមេសា​ឆ្នាំ២០១៩​ នៅគល់ស្ពានអាកាស៥មករា​ ខាងកេីតជំហៀងខាងត្បូង​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣​ ខណ្ឌទួលគោក។

ប្រភពព័ត៌មានបានឲ្យដឹងថា​ ផ្ទះខាងលេីមិនមានម្ចាស់នៅនោះទេដោយទុកចោលជាយូមកហេីយ។ ដោយតែងតែងមានក្នុងក្មេងពាលចូលមកជក់ថ្នាំញៀនជាញឹកញាប់​ ។ នៅវេលាកេីតហេតុស្រាប់តែមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងហេតុការណ៍ខាងលេីនេះសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ញៀនថ្នាំសង្ស័យជាអ្នកលួចដុតហេីយបាននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាល។

សមត្ថកិច្ចបានបញ្ជាក់ថា​ ក្នុងការបង្កាគ្រោះអគ្គីភ័យខាងលេីនេះប្រេីប្រាស់ទឹកអស់ចំនួន៤គ្រឿងហេីយអគ្គីភ័យក៏រលត់ទៅវិញមិនរាល់ដាលដល់ផ្ទះអ្នកជិតខាងនោះទេគ្រាន់តែរកការខូចខាតពីដានបន្តិចបន្ទួចតែប៉ុណ្ណោះ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print