នគរបាលស្រុកសំពៅលូនបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យលក់ចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅស្រុកសំពៅលូនដកហូតគ្រឿងញៀន១១០គ្រាប់

ចែករំលែក៖

ខេត្តបាត់ដំបងៈជនសង្ស័យជាមុខសញ្ញាលក់ចែកចាយគ្រឿងញៀនយ៉ាងសកម្ម២នាក់ប្រចាំស្រុកសំពៅលូនបានរងការបង្រ្កាបចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលស្រុកសំពៅលូនខណៈជនសង្ស័យធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់និងឆែកឆេរត្រួតពិនិត្យដកហូតគ្រឿងញៀនគ្រាប់មេតំហ្វេតាមីនWY១១០គ្រាប់ និងមេតំហ្វេតាមីនទឹកក២ថង់តូច។ការបង្រ្កាបកម្លាំងនគរបាលធ្វើឡើងនៅរសៀលថ្ងៃទី ២២ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិគីឡូ១៣ ឃុំសន្តិភាព និងភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុកសំពូលូន ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ពេជ្រសារ៉ែន អធិការនគរបាលស្រុកសំពូលូនឱ្យដឹងថាការចុះបង្ក្រាបករណីជួញដូរចែកចាយគ្រឿងញៀនហាមឃាត់ខុសច្បាប់ចាប់ជនសង្ស័យ២នាក់ ក្នុងប្រតិបត្តិការដើម្បីរក្សាភូមិឃុំមានសុវត្ថិភាព ក៏ដូចជាវិធានការទប់ស្កាត់បញ្ហាការរីករាលដាលគ្រឿងញៀននៅតំបន់ជាយដែនកម្ពុជា-ថៃ ។ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនមុនដំបូងកម្លាំងនគរបាលបានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឌុំ វ៉ាន់នី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបងកម្លាំងសមត្ថកិច្ច ដកហូតវត្ថុតាង ÷ ថ្នាំញៀន យ៉ាម៉ាចំនួន ៨០គ្រាប់ , ថ្នាំញៀនម៉ាទឹកកកចំនួន ០២ ថង់ , ទូរស័ព្ទដៃចំនួន ០១ គ្រឿង ។

យោងតាមចម្លើយសារភាពរបស់ឈ្មោះ ឌុំ វ៉ាន់នី និងមានការអនុញ្ញាតពីលោក នួន សាន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានបន្តបង្ក្រាប បានចំនួន ០១ករណីបន្ថែមទៀត នៅចំណុច ភូមិ ស្ពានយោល ឃុំជ្រៃសីម៉ា ស្រុកសំពៅលូនខេត្តបាត់ដំបងនិង ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ទៀត ឈ្មោះ ឡឹប ញ៉ក់ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូនខេត្តបាត់ដំបង ដកហូតវត្ថុតាង ថ្នាំញៀនយ៉ាម៉ា ចំនួន ៣០គ្រាប់ និងទូរស័ព្ទដៃ ចំនួន ០១ គ្រឿង ។

លោកអធិការបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ក្រោយពីកម្លាំងនគរបាលស្រុកសំពៅលូនសាកសួររួចហើយ និងបានកសាងសំណុំរឿងចាប់បញ្ជូនរួមនិង វត្ថុតាង សមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ៕សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print