មិនមែនរិះគន់ទេ​ គឺបង្ហោះសារប្រមាថធ្ងន់ៗ​ ទៅលើសម្ដេចតេជោ ហ៊ុន សែន និងអ្នកគាំទ្រ​ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនចាត់​ការ​ តាមច្បាប់​ហេីយ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ កម្លាំង​នគរបាលខេត្តត្បូងបានចាប់ឃាត់ខ្លួនបុរស​ម្នាក់ដែលបានបង្ហោះសារក្នុងន័យ​ ប្រមាថធ្ងន់ៗទៅលើសម្ដេចតេជោ ហ៊ុន សែន ដែលជាមុខដឹនាំដ៍ឆ្នើមរបស់កម្ពុជា​ និងអ្នកគាំទ្រ​ បញ្ជូនមក​ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី​ និងតបតាមពាក្យ​ បណ្ដឹង​របស់ប្រជា​ពលរដ្ឋចំនួន៤ទៅ៥ខេត្ត បានចោទប្រកាន់ទៅ​លេីបុរសឈ្មោះ ស៊ូ យាន បានប្រើ​ប្រាស់ពាក្យលេីហ្វេសប៊ុក​ ប្រមាថធ្ងន់ៗទៅ​ លើសម្ដេចតេជោ ហ៊ុន សែន ។

មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ​អោយដងថា​ ជននេះ​ ឈ្មោះ ស៊ូ យាន ត្រូវ​បាន​កម្លាំង​ចុះចាប់នៅផ្ទះរបស់ខ្លួនតែម្ដង ស្ថិតក្នុងភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធជាមួយបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ ដែលបានប្រើពាក្យប្រមាថធ្ងន់ៗ ទៅលើសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកគាំទ្រសម្ដេចរាប់លាននាក់ តាមរយៈបណ្ដាញសង្គម។

យោងតាមបណ្តឹងពីលោក ប៉ាន់ខែម ប៊ុនថន ក្នុងចំណោមប្រជាពលរដ្ឋ៤ទៅ៥ខេត្ត​បានបញ្ជាក់ថា ក្នុងនាមតំណាងប្រជាពលរដ្ឋទាំងអស់ ដែលគាំទ្រសម្តេច តេជោ ហ៊ុន សែន លោកមិនសុខចិត្ត និងទទួលយកមិនបានឡើយ ចំពោះការប្រមាថរបស់បុគ្គល ស៊ូ យាន ដែលបង្ហាញសារប្រមាថ ញុះញង់បែបនេះ នៅលើបណ្ដាញសង្គម Facebook ជាបន្ដបន្ទាប់។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគ​រ​ បាលខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចរចាប់ខ្លូននៅក្នុងផ្ទះនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន​ ៤ទៅ៥ខេត្ត ដោយចោទប្រកាន់បុរសនេះថា បាន​ប្រើប្រាស់នូវពាក្យប្រមាថធ្ងន់ៗទៅលើសម្ដេចតេជោ ហ៊ុន សែន ដែលជាមុខដឹនាំដ៍ឆ្នើមរបស់កម្ពុជា។

លោកអះអាងថា ការចាប់ខ្លួននេះក៏ធ្វើឡើងទៅតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំផងដែរ ដោយចោទប្រកាន់ពីបទ «ញុះញងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមរយៈគណនី Facebook ឈ្មោះ Su Yean កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩»។

លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមថា រហូត​ មកដល់ពេលនេះ ជនសង្ស័យកំពុងស្ថិតក្រោម​ ការសួរនាំរបស់កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

ពាក់ព័ន្ធ​នឹងចាប់ខ្លួនជននេះ​ លោក​ ហ៊ុយ​ វណ្ណៈ​ ​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ ​បាន​បញ្ចេញ​ទស្សនៈ​នៅលេីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា​ «បងប្អូនលេង Facebook សូមយល់២ចំណុចខុសគ្នា ដើម្បីជៀសវាងប្រើសេរីភាពខុស ហើយកុំសាងកម្មដោយសេចក្តីប្រមាថ នាំឲ្យទទួល «ពៀរ» តបវិញ៖
១- មនុស្ស អាចទ្រាំទទួលយក ពាក្យរិះគន់។ ក៏ប៉ុន្តែ
២- មនុស្ស មិនអាចទទួលយកពាក្យ «ប្រមាថ» បានទេ។ «ការប្រមាថ» កើតពីអវិជ្ជា។ អវិជ្ជា នាំឲ្យមានទុក្ខទោស » ៕​ ដោយ​ ៖​វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print