នាយឧត្តមសេនីយ៍ វង្ស ពិសេន ជួបប្រជុំទ្វេភាគីជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពរំដោះប្រជាជនចិន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩​នេះ  លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញបើកកិច្ចប្រជុំទ្វេភាគីជាមួយ គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោក ឧត្ដមសេនីយ៍ឯក ចាង ទីងឈី ( CHANG DING QIU) នាយរងសេនាធិការចម្រុះនៃអគ្គសេនាធិការនៃគណៈកម្មាការយោធាមជ្ឈឹម ក្នុងគោលបំណងត្រួតពិនិត្យកិច្ចការងារនៃកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក ដើម្បីបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានកាន់តែប្រសើរ ។

នៅក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្ដមសេនីយ៍ជានាយកទីចាត់ការចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងលោក តំណាងស្ថាប័នមួយចំនួនចំណុះក្រសួងការពារជាតិ ៕ ដោយ ៖ ស​សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print