ទួគីនិងប្រទេសហ្សកដង់មានចេតនាហែកប្រទេសស៊ីរីចេញជាពីរចំណែកចែកគ្នា ទួគីគ្រប់គ្រងភាគខាងជើងនិងហ្សកដង់គ្រប់គ្រងភាគខាងត្បូង។ សកម្មភាពទាំងនោះហើយបានធ្វើឲ្យរុស្ស៊ីត្រូវតែលូកដៃការពារស៊ីរីបើមិនដូច្នេះទេស៊ីរីនិងត្រូវបាត់បង់ទឹកដីទាំងស្រុង។ ក្នុងពេលនេះទួគីនិងហ្សកដង់បង្កើតតំបន់សន្តិសុខនៅជាប់ព្រំដែនក្នុងប្រទេសស៊ីរីដោយយកហេតុផលការពារសន្តិសុខ។
ដោយរងការចោទប្រកាន់ថាមានបំណងបែងចែកស៊ីរីជាពីរចំណែក ប្រទេសទាំងពីរបានលើកហេតុផលថាទប់ទល់និងក្រុមអិស្លាមបង្កើតរដ្ឋ និងរារាំងហ្វូងមនុស្សដែលភៀសខ្លួនយ៉ាងច្រើនទៅកាន់ហ្សកដង់និងទួគី។ ប៉ុន្តែតាមការពិតប្រទេសទាំងពីរមានគោលដៅផ្សេងនោះគឺលេបទឹកដីស៊ីរី។
តាមសារព័ត៌មាន Debkafile ប្រទេសទួគីបានត្រៀមលក្ខណបញ្ចូនកម្លាំងទាហាន ១៨ពាន់នាក់ចូលក្នុងទឹកដីស៊ីរីភាគខាងជើងហើយប្រើប្រាស់កម្លាំងទាហានទ័ពអាកាសដើម្បីបង្កើតតំបន់សុវត្ថិភាព។ ក្នុងពេលជាមួយគ្នានេះកម្លាំងទាហានហ្សកដង់ក៏បានត្រៀមលក្ខណះចូលទៅកាន់តំបន់ភាគខាងត្បូង ស៊ីរីផងដែរ។មានប្រភពព័ត៌មានផ្សាយថាហ្សកដង់និងអីស្រាអ៊ែលបានបានរួមគ្នាបង្កើតតំបន់ការពាររួមនៅក្នុងទឹកដីស៊ីរីភាគខាងត្បូង។
គម្រោងឈ្លានពានខាងលើរបស់ប្រទេសទាំងពីរបានធ្វើឲ្យប្រធានាធិបតីពូទីន ចេញសេចក្តីប្រកាសគាំទ្ររបបប្រធានាធិបតីអាលអាសាដ។ កាលពីថ្ងៃទី២៩ខែមិថុនាប្រធានាធិបតីពូទីបានអញ្ចើញរដ្ឋមន្ត្រីការបរទេសស៊ីរីលោក Walid Al Moallem ទៅកាន់វិមានប្រធានាធិបតីពូទីន ក្នុងពេលដែលលោកកំពុងតែពិភាគ្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ។ ប្រធានាធិបតីពូទីនបាននិយាយទៅកាន់រដ្ឋមន្ត្រីការបរទេសស៊ីរីថា គោលនយោបាយរបស់រុស្ស៊ីទៅលើប្រទេស៊ីរីគាំទ្រការដឹកនាំរបស់រដ្ឋាភិបាលនិងពលរដ្ឋស៊ីរីមិនមានការផ្លាសប្តូនោះឡើយ។
ជាច្រើនលើកច្រើនសារប្រធានាធិបតីពូទីនបានប្រមានដល់ប្រទេសលោកខាងលិចថា រុស្ស៊ីប្រឆាំងរល់សកម្មភាពជ្រៀតជ្រេកដោយកម្លាំងយោធាចូលទៅក្នុងសង្គ្រាមស៊ីវិលនៅប្រទេស៊ីរី ឬក៏មានសកម្មភាពណាមួយក្នុងការផ្តួលរំលំរបបប្រធានាធិបតីអាលអាសាដ។ លោកពូទីនបានប្រមានទៀតថាប្រសិនបើកម្លាំងទាហានបរទេសចូលទៅក្នុងទឹកដីស៊ីរីនោះ ទីក្រុងម៉ូស្កូនិងតប់តបវិញតាមអ្វីដែលបានកើតឡើងពិតៗ។
ពេលនេះកម្លាំងទាហានរុស្ស៊ីក្នុងនោះមានកម្លាំងទាហានជើងទឹកវាយឡើងគោល មាននៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេនិងសមុទ្រខ្មៅរួចជាស្រេចអាចទៅកាន់ប្រទេសស៊ីរីក្នុងរយពេលខ្លី។ចំណេកទាហានអាកាសរុស្ស៊ីនៅតំបន់ភាគខាងត្បូងក៏នៅជិតអាចចូលទៅកាន់ប្រទេសស៊ីរីក្នុងរយពេលខ្លីដើម្បីរារាំងតំបន់គ្រប់គ្រងដែនអាកាស់នៅក្នុងទឹកដីស៊ីរី។
ការជ្រៀតជ្រេកដោយកម្លាំងយោធាពីបរទេសចូលទៅក្នុងប្រទេសស៊ីរី ក៏អាចជាប្រធានបទនៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរបស់ប្រធានាធិបតីពូទីននិងប្រធានាធិបតីអាមេរិកបារ៉ាកអូបាម៉ាកាលពីថ្ងៃទី២៦ខែមិថុនា។ មេដឹកនាំទាំងពីរក៏បានបង្ហាញពីភាពគ្រោះថ្នាក់នៅក្នុងប្រទេសស៊ីរី ។ក្រៅពីនេះមេដឹកនាំទាំងពីរក៏បាពិភាក្សាអំពីបញ្ហាបរមាណូអីរ៉ងផងដែរ ហើយបញ្ហាទាំងពីរនោះដូចជាមានការពាកព័ន្ធនិងគ្នា។
សេតវិមានអាមេរិកបានប្រកាសថាប្រធានាធិបតីអូបាម៉ា បានបញ្ចាក់ពីភាពចាំបាច់នៃប្រទេសមហាអំណាចនៅលើពិភពលោកត្រូវតែមានសម្លេងរួមគ្នាក្នុងការស្វែករកដំណោះស្រាយបញ្ហាធំៗដែលពិភពលោកព្រួយបារម្ភក្នុងនោះមានកម្មវិធីបរមាណូអីរ៉ងជាដើម។
ប្រភពព័ត៌មានពីប្រទេសទួគីបានផ្សាយថា ប្រធានាធិបតី Tayyip Erdogan បានចេញបញ្ជាដល់កម្លាំងទាហានត្រៀមលក្ខណចូលទៅកាន់ប្រទេសស៊ីរី។សកម្មភាពទាំងនោះបានបញ្ចាក់ថា គម្រោងខាងលើគឺជាគំនិត្យរបស់អាមេរិកនិងណាតូក្នុងការបង្កើតដំបនហាមប្រាំហោះហើរក្នុងទឹកដីស៊ីរី។
ចំណែកព័ត៌មានពីលោកខាងលិចបានបញ្ចាក់ថាប្រទេហ្សកដងបានទាមទាធ្វើសកម្មភាពរួមជមួយកម្លាំងបះបោរស៊ីរីដើម្បីគ្រប់គ្រងតំបន់ភាគខាងត្បូង ចាប់ពីតំបន់Jabal Druze និងSuwayda នៅភាគខាងកើតស៊ីរីជាប់ព្រំដែនហ្សកដង ស៊ីរី និងអីស្រាអ៊ែល។
សង្គ្រាមវាយប្រហារបានកើតឡើងយ៉ាងខ្លាំងនៅតំបន់ភាគខាងត្បូងស៊ីរី ទំាំងនោះហើយបានជាប្រទេសហ្សកដងចងបង្កើតដំបន់គ្រប់គ្រងដែនអាកាសក្នុងទឹកដីស៊ីរី ក្នុងគោលដៅទប់ស្កាតជនភៀសខ្លួន ។ នៅពេលនេះជនភៀសខ្លួនស៊ីរីជាង២លាននាក់នៅក្នុងប្រទេសទួគីនិងជាងមួយលានកន្លះនៅក្នុងទឹកដីហ្សកដង។ ដើម្បីរារាំងការភៀសខ្លួនកានតែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃរដ្ឋភិបាលប្រទេសទាំងពីក៏បានសម្រេចបង្កើតតំបន់សុវត្ថភាពក្នុងទឹកដីស៊ីរីផ្ទាល់។
ប៉ុន្តែគម្រោងទាំងនោះត្រូវបានភាគីរុស្ស៊ីចាត់ទុកថាជាចេតនាចងបែកចែកទឹកដីស៊ីរីជាពីរចំណែក ហើយធ្វើការផ្តួលរំលំប្រធានាធិបតីអាលអាសាដតែម្តង។ មេដឹកនាំរុស្ស៊ីបានបញ្ចាក់ថាតាំងពីដើមមកលោកខាងលិចតែងតែស្វែងរកគ្រប់វិធីសាស្ត្រដើម្បីផ្តួលរំលំមេដឹកនាំប្រទេសសីរី តែមិនបានសម្រេច ដោយសារតែមានរុស្ស៊ីនៅការពារ។ ស៊ីរីជាផលប្រយោជន៍ដ៏សំខាន់របស់រុស្ស៊ីដូច្នេះរុស្ស៊ីត្រូវតែការពារគ្រប់ពេលវេលាន។ប្រសិនបើគ្មានរុស្ស៊ីទេនោះស៊ីរីនិងទទួលរងការវាយប្រហារពីប្រទេសលោកខាងលិច ដូចជាអីរ៉ាក់និងអហ្វហ្គានិស្ថានជាដើម។
ប្រសិនបើមានកម្លាំងប្រទេសទាំងពីរចូលនៅក្នុងទឹកដីស៊ីរីនោះ នឹងក្លាយចាមូលដ្ឋានដ៏រឹងមាំក្នុងការផ្តួលរំលំរដ្ឋាភិបាលអាសអាសាដដែមិនអាចតដៃរួច ។ កន្លងមកលោកខាងលិចចងបើកការវាយប្រហារពីលើដែនអាកាសទៅកាន់ទីតាំងសំខាន់ៗរបស់ស៊ីរីតែមិនអាចធ្វើទៅបានដោយប្រើប្រាស់រយពេលយូហើយជួបនៅឧប្បស័គ្រជាច្រើន អាចរងការបាញទម្លាក់ដោយទាហានស៊ីរីទៀតផង ដូចធ្លាប់កើតមានរយពេលកន្លងមក៕