ឃាត់ខ្លួនស្ត្រីជួញដូរថ្នាំញៀនម្នាក់នឹងរឹបអូសថ្នាំញៀន៤កញ្ចប់ធំៗ

ចែករំលែក៖

ភ្នំពេញ​៖ កម្លាំង​ការិយាល័យ​រដ្ឋបាល​សរុប​​នៃ ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​ដឹកនាំ​ដោយ​លោក អ៊ិ​ន សុង និង​មានការ​ចូលរួម​ដឹកនាំ​ជាមួយ លោក សៀង សុខ ព្រះរាជអាជ្ញា​រងរាជធានីភ្នំពេញផងនោះ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀនមួយ ដោយចាប់បានស្រី្តមេជួញដូរម្នាក់ និងដកហូតថ្នាំញៀនបានមួយចំនួន ។
ប្រតិបត្តិការនេះបានប្រព្រឹត្តទៅនៅ វេលា​ម៉ោង ១០និង​២០ នាទីយប់ ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥នៅ​តាម​ដងផ្លូវ ត្រង់​ចំណុច​ភ្លើងស្ដុប​ផ្លូវ​លេខ​២៧១ កែង​ផ្លូវ​លេខ​៣៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​​មន្រី្តនគរបាលបង្ក្រាបគ្រឿងញៀនបានឲ្យដឹងថាសមត្ថកិច្ចបាន​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់ ឈ្មោះ ប៊ុន ស្រីអូន ភេទ​ស្រី អាយុ​២០​ឆ្នាំមានទីលំនៅក្នុងភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រួម​នឹង​វត្ថុតាង​ម្សៅ​ថ្នាំញៀន ចំនួន​៤​កញ្ចប់​ធំ ទម្ងន់ ៣៨៣,៧​ក្រាម និង​ទូរស័ព្ទ​ដៃ ០១​គ្រឿងញៀន ។​ បន្ទាប់សមត្ថកិច្ចឃាត់ខ្លួនស្រី្តនេះរួចមក​ស​ត្ថ​កិច្ច​បានបន្ដ​ទៅ​ឆែកឆេរ​បន្ទប់​ជួល​របស់​ស្រី្តសង្ស័យ​ខាងលើ​ ហើយបានរក​ឃើញថ្នាំញៀនប្រភេទ​ម៉ា​ទឹកកកចំនួន៦​កញ្ចប់ និង​ថ្នាំ​ប្រភេទគ្រវី​ចំនួន ២៨​គ្រាប់ទៀត។​
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរស្រី្តសង្ស័យរូបនេះដើម្បីរកបក្ខពួកចាប់ខ្លួនបន្តទៀតនិង​កំពុងក​​​​សាង​សំណុំ​រឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូងរាជធានីចាត់ការ​តាម​ច្បាប់៕

20150630-212844.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print