ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចុះអនុវត្តសាលដិកាទីតាំងច្រៀកឈើប្រទះឃើញឈើធ្នង់រាប់ពាន់កំណាត់

ចែករំលែក៖

​ខេត្តឧត្តរមានជ័យ:កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៥ នេះលោក សោ សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះអនុវត្តសាលដីកា ទៅលើទីតាំងច្រៀកឈើមួយកន្លែងនៅក្នុងព្រៃ ប្រទះឃើញកំណាត់ឈើប្រណិតប្រភេទធ្នង់រាប់ពាន់ដុំ ស្ថិតនៅក្នុងភូមិជ្រិងខាងលិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ម្ចាស់ទីតាំងរោងច្រៀកឈើខាងលើត្រូវបានសមត្ថកិច្ចស្គាល់ឈ្មោះ ១-រ៉ាត់ ២-សុខ សារិន ដែលរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
​ក្រោយពីកម្លាំងសមត្ថកិច្ចដែលដឹកនាំដោយលោកព្រះរាជអាជ្ញារង ទៅដល់ទីតាំងស្តុបឈើទាំងនោះ ម្ចាស់ឈើត្រូវបានរត់គេចខ្លួន បាត់ស្រមោលដោយបន្សល់ទុកនូវឧបករណ៍ប្រើប្រាស់ច្រៀកឈើ ម៉ាស៊ីន និងថាសចំនួន២គ្រឿង រួមទាំងឈើធ្នង់រាប់ពាន់កំណាត់ផងដែរ ដែលសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ បានប្រមូលវត្ថុតាង សម្ភារៈច្រៀកឈើ និងឈើទាំងនោះ យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ ។
​បើតាមការឲ្យដឹង ពីប្រជាពលរដ្ឋនៅក្បែនោះ បានឲ្យដឹងថា ទីតាំងច្រៀកឈើមួយនេះ បានប្រព្រឹត្តជាច្រើនឆ្នាំមកហើយ កាលពីមុនទីតាំងមួយនេះជាកន្លែងច្រៀកតែឈើក្រញូង ក្រោយពីអស់ឈើក្រញូង បានប្រែក្លាយមកច្រៀកឈើធ្នង់ និងឈើបេង ដែលកែច្នៃទៅជា កូនក្រឡឹង ប៉ាកេ និងឈើបន្ទះផ្សេងៗ ដោយយោងទៅលើមុខកាត់ឈើធំតូច ។ ហើយឈើទាំងនោះ ត្រូវបានសមត្ថកិច្ចរាយការណ៍ថា បានដឹកជញ្ជូនយកទៅលក់ នៅឯច្រកអន្តរជាតិអូរស្មាច់ ដែលមានថៅកែម្នាក់ឈ្មោះ លោក ផូ ជាឈ្មួញរកស៊ីឈើដុះស្លែ ចាំទទួលទិញនៅទីនោះផ្ទាល់ដើម្បីចរាចរណ៍បន្តទៅលក់នៅក្នុងប្រទេសថៃ ។
​គំនរឈើទាំងនេះ ត្រូវបានសមត្ថកិច្ច ឲ្យដឹងថាជាលក្ខណៈទ្រង់ទ្រាយធំមួយនៅក្នុងខេត្តឧត្តរមានជ័យទាំងមូលដែលប្រហាក់ប្រហែល ទៅនឹងក្រុមហ៊ុនមួយទៅហើយ ដែលមិននឹកស្មានថា ទីតាំងដាក់ច្រៀកឈើមួយនេះមានទ្រង់ទ្រាយធំសំបើមបែបនេះឡើយ ដែលសមត្ថកិច្ច និងសមត្ថកិច្ចជំនាញមិនដឹកស្មានដល់ ។
​ក្រោយពីសមត្ថកិច្ចបានធ្វើការអូសរឹបសម្ភារៈច្រៀកឈើ និងឈើប្រណិតទាំងនោះសមត្ថកិច្ច និងកសាងសំណុំរឿង ចាត់វិធានការបន្ត ដើម្បីស្វែងរកម្ចាស់ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

20150630-213705.jpg

20150630-213714.jpg

20150630-213723.jpg

20150630-213730.jpg

20150630-213738.jpg

20150630-213744.jpg

20150630-213751.jpg

20150630-213758.jpg

...

20150630-213809.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print