យន្តហោះដឹកជញ្ជូនកងទ័ពរបស់ប្រទេសឥណ្ឌូនេស៊ីមួយគ្រឿងបានហោះបុកសណ្ឋាគារ និងលំនៅឋានរបស់ប្រជាពលរដ្ឋស្ថិតនៅភាគខាងត្បូងទីក្រុង សូម៉ាត្រា រដ្ឋមេដាន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ បណ្តាលឲ្យបាត់បង់ជីវិតមិនតិចជាង១០០នាក់ឡើយ។
លោក Marshal Agus Supriatna មន្ត្រីយោធាជាន់ខ្ពស់ឥណ្ឌូនេស៊ីបានបញ្ជាក់ថា អ្នកដំណើរក្នុងយន្តហោះទាំងអស់១១៣នាក់ ក្នុងនោះមានរួមបញ្ចូលសាច់ញាតិរបស់កម្លាំងកងទ័ពផងដែរដែលជួបគ្រោះថ្នាក់ដ៏រន្ធត់នេះ ។
លោក Hisar Turnip អ្នកនាំពាក្យរបស់ក្រុមជួយសង្គ្រោះបានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ព័ត៌មានចុងក្រោយ គឺថា មនុស្សយ៉ាងតិច៣០នាក់បាត់បង់ជីវិត។ ចំនួនជនរងគ្រោះអាចកើនឡើងច្រើនជាងនេះ។ គេនៅមិនទាន់ដឹងថា តើជនរងគ្រោះរហូតដល់បាត់បង់ជីវិតទាំងអស់នោះស្ថិតនៅលើយន្តហោះ ឬនៅលើដីនោះឡើយ។
បណ្តាញទូរទស្សន៍ក្នុងស្រុកបានផ្សព្វផ្សាយរូបភាពឧទ្ធម្ភាគចក្រយោធាឥណ្ឌូនេស៊ីប្រភទេ C-130 Hercules ត្រូវអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយពីការហោះបុកចូលទៅកាន់សណ្ឋាគារ និងលំនៅឋានរបស់ប្រជាពលរដ្ឋ ។
លោក Sandy Pakpahan ប្រធានមន្ទីរពេទ្យរដ្ឋមេដាន បានបញ្ជាក់ថា មានតែអ្នករងរបួសម្នាក់គាត់ដែលត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីទទួលការព្យាបាលសង្គ្រោះបន្ទាន់។
មុនពេលកើតហេតុ យន្តហោះនេះធ្វើដំណើរត្រឡប់មកពីបន្ទាយយោធាមូលដ្ឋាននៅក្នុងរដ្ឋមេដាន កោះណាតូណា ដាច់ស្រយាល់ បានប៉ុន្មាននាទីប៉ុណ្ណោះ ក៏ជួបគ្រោះថ្នាក់តែម្តង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ជាក់ថា អាកាសយានិកត្រូវបានហៅឲ្យវិលត្រឡប់យន្តហោះទៅកាន់បន្ទាយវិញ ដោយសារមានបញ្ហាបច្ចេកទេស។
សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបានបញ្ជាក់ថា មុនពេលកើតហេតុ យន្តហោះបានក្រវែលជុំវិញ លើដំបូលផ្ទះពលរដ្ឋ ហើយក៏ទៅបំបុកសណ្ឋាគារ និងលំនៅឋានពលរដ្ឋតែម្តង ៕
ធ្លាក់យន្តហោះយោធាឥណ្ឌូនេសុីអ្នកស្លាប់អាចកើនដល់មិនតិចជាង១០០នាក់
...