ក្រុងប៉ោយប៉ែត ៖ ព្រឹកថ្ងៃពុធទី២៤ ខែមេសា ឆ្នាំ២០១៩ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានចាត់តាំង លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតនិងលោក វ៉ា ជឹមណារ៉េតចៅសង្កាត់រង ទី១និងលោកសាន់អែលម៉ាត់ចៅសង្កាត់រងទី២ចុះពិនិត្យនិងចាក់ផ្លូវបេតុងដែលដឹកនាំក្រុមការងារសង្កាត់ដោយលោក ប៊ុន សុវុទ្ធា ក្រុមប្រឹក្សាសង្កាត់និងក្រុមការងារភូមិស្ថិតនៅម្តុំខាងកើតវត្តស្រះត្រាចជាប់របងវត្តក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ ៕ ដោយ ៖ ស សម