រថយន្តកុងតឺន័រជែងជ្រុលបុករថយន្តព្រូស ហោះឡេីងខឿនពុះចែកទ្រូងផ្លូវ បន្តបុករថយន្តកុងតឺន័រមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកុងតឺន័រមួយគ្រឿងបេីកលឿនព្យាយាមវ៉ាជែកតែមិនផុតក៏ជ្រុលបុករថយន្តម៉ាកព្រូសចំពីចំហៀងទ្វារុញហោះឡេីងខឿនពុះចែកទ្រូងផ្លូវឆ្លងទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតដែលនៅចំណែកផ្លូវម្ខាងបណ្តាលអោយរងការខូចខាតនិងកកស្ទះចរាចរណ៍ផងដែរ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០១៩​ នៅចំណុចមុខច្រកចូលសាលារៀនគោកបញ្ជាន់​ តាមបណ្តោយផ្លូវវេងស្រេង​ ស្ថិតក្នុងសង្កាត់ចោមចៅទី២​ខណ្ឌពោធិ៍​សែនជ័យ​។
តាមសាក្សីបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូសពណ៍ទឹកសមុទ្យ​ ពាក់ស្លាក​លេខ​​ភ្នំពេញ2AX 2614 ធ្វេីដំណេីរតាមបណ្តោយផ្លូវវេងស្រេង​ ក្នុងទិសដៅកេីតទៅលិចខណះមកដល់ចំណុចកេីតហេតុក៏មានរថយន្តកុងតឺន័រមិនមានសណ្តោងទូ​ ពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ3D 1655 ធ្វេី​ដំណេីរស្របទិសដៅគ្នាមកពីក្រោយព្យាយាមវ៉ាជែងខាងឆ្វេងតែមិនផុតក៏បុកទ្វារថយនហតព្រូសរុញទៅហោះឡេីងខឿនពុះចែកទ្រូងផ្លូវឆ្លងទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតដែលធ្វេីដំណេីរនៅចំណែកផ្លូវម្ខាងទៀតទិសដៅពីលិចទៅកេីតបណ្តាលអោយរងការខូចខាត។
ភ្លាមនោះរថយន្តកុងតឺន័រដែលរថយន្តព្រុសហោះទៅបុកនោះដោយសារតែមិនចង់មានរឿងវែងឆ្ងាយក៏បន្តដំណេីរទៅបាត់។ ចំណែកម្ចាស់រថយន្តកុងតឺន័របង្កបានចុះពីលេីរថយន្តហេីយគេចខ្លួនបាត់ត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំគ្នារុញដាក់ខាងជៀសវាងកកស្ទះចរាចរណ៍កាន់តែខ្លាំងរួចទំនាក់ទំនងទៅជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននរគបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print