អាមេរិកនឹងសម្ព័ន្ធមិត្ត សម្លាប់ស្ត្រីនិងកុមារ ជាង​១៤០០នាក់នៅស៊ីរី

ចែករំលែក៖

នៅក្នុងសង្គ្រាម​ វាយប្រហារភេរវកម្មនៅប្រទេសស៊ីរី​ អាមេរិកនិងសម្ព័ន្ធមិត្តបានសម្លាប់ពលរដ្ឋស្លូតត្រង់ រាប់ពាន់នាក់ ក្នុងនោះមានស្ត្រីនិងកុមារជាច្រើន​នៅក្នុងកិច្ចប្រជុំស្តីពីសន្តិសុខអន្តរជាតិនៅទីក្រុងមូស្កូ​ កាលពីថ្ងៃទី​២៤ខែមេសា​ លោក​Valery Gerasimov ​​​អគ្គមេបញ្ជាការកងទ័ពរុស្ស៊ីបានប្រកាសថា​ យុទ្ធនាការយោធា​ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសស៊ីរីបានបញ្ជប់ហើយ។

លោក​ ​Valery Gerasimov ​បានប្រកាសថា​«ក្នុងរយៈពេល​២ឆ្នាំចុងក្រោយនេះ​ ដោយមានការជួយជ្រោមជ្រេងពីរុស្ស៊ី​​ រដ្ឋាភិបាលស៊ីរីរួចផុតពីការដួលរលំ ហើយដណ្តើមបានការគ្រប់គ្រងទាំងស្រុងមកវិញ​។

លោកបន្តទៀតថា ដោយមានការជួយអន្តរគមន៍ពីរុស្ស៊ី  កម្លាំងទាហាន​ស៊ីរី រំដោះបាន១៤០០តំបន់​និង អណ្តូង​​ រ៉ែ ចំនួន​៨កន្លែងក្នុងប្រទេសស៊ីរី​។

ពាក់ព័ន្ធ និងសម្ព័ន្ធមិត្តវាយប្រហារភេរវកម្ម ដឹកនាំដោយអាមេរិក នៅស៊ីរីនោះ​ លោក​Valery Gerasimov បញ្ជាក់ថា មាន មនុស្សយ៉ាងតិច ៣ពាន់នាក់ស្លាប់​ ក្នុងនោះមាន ស្ត្រីនិងកុមារ​១៤០០នាក់​ ត្រូវទាហានសម្ព័ន្ធមិត្តអាមេរិកបាញ់សម្លាប់ ។

នៅពេលនេះ​រដ្ឋមន្ត្រីការពារជាតិស៊ីរី បានប្រកាសថា​ ជោគវាសនារបស់ស៊ីរី  គឺពលរដ្ឋពលរដ្ឋជាអ្នកដោះស្រាយ មិនត្រូវការបរទេសជ្រៀតជ្រែកនោះឡើយ។ លោក Al Shawa ​បានបញ្ជាក់ថា​« រាល់បញ្ហានយោបាយ ​នឹងដោះស្រាយដោយពលរដ្ឋស៊ីរី​ ផ្ទាល់»។

ប៉ុន្តែនៅពេលនេះ​ស៊ីរីនឹងមិនត្រូវប្រឈមនៅបញ្ហា ​វបត្តិជាទ្រង់ទ្រាយធំណាមួយទៀតនោះឡើយ  ប៉ុន្តែមិនអាច ទទួលបានសន្តិភាព ភ្លាមៗនោះឡើយ។ ប៉ុន្តែក្រោមការជួយជ្រោមជ្រេង​ពីរដ្ឋាភិបាលរុស្ស៊ី​​ ស៊ីរីនឹងឆ្លង ផុត ទុក្ខលំបាក នាំមកនៅសន្តិភាព ស្ថេរភាពដល់ពលរដ្ឋ​៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print