នៅវេលាម៉ោង ១៤និង ១០នាទី(ម៉ោងក្នុងតំបន់)ថ្ងៃទី ២៥ខែមេសានេះ ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានជួបពិភាក្សាជាមួយ មេដឹកនាំគីមជុងអ៊ុន នៅសាលាមហាវិទ្យាល័យ FEFU ក្នុងទីក្រុង Vladivostok ។
នៅក្នុងជំនួបបើកជំហរ មានរយៈពេល១៥នាទី មេដឹកនាំពូទីនបានជូនពរ លោកគីមជុងអ៊ុន ទទួលបានការបោះឆ្នោត ឲ្យកាន់តំណែងមេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើងដដែល ។ប្រធានាធិបតីពូទីនបង្ហាញភាពសម្បាយរីករាយយ៉ាងខ្លាំងជំពោះជំនួបនេះ ហើយសង្ឃឹមថា កូរ៉េខាងជើង និងរុស្ស៊ីបន្ត សហការ ផ្តាល់ទំនុកចិត្ត ក៏ដូចជាដោះស្រាយបញ្ហាបរមាណូ។
លោកពូទីនក៏បានអបអរសាទរដល់ការខិតខំរបស់កូរ៉េខាងជើង ក្នុងការដោះស្រាយ បញ្ហាបរមាណូ និងធ្វើឲ្យប្រសើឡើងវិញក្នុងទំនាក់ទំនងជាមួយអាមេរិក ក៏ដូចជាកូរ៉េខាងត្បូង ។លោកពូទីន បានគាំទ្រដល់ កិច្ចពិភាក្សា ឧបទ្វីប ឈានដល់សន្តិភាពពេញលេញ ។ជាមួយគ្នានេះលោកពូទីនសង្ឃឹមថា រុស្ស៊ី និងកូរ៉េខាងជើង នឹងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ …កាន់តែប្រសើរឡើង។
ចំណែកភាគីកូរ៉េខាងជើង វិញ មេដឹកនាំ គីមជុងអ៊ុន បង្ហាញពីក្តីសង្ឃឹមថានៅក្នុងជំនួបជាមួយប្រធានាធិបតីពូទីន ទំនាក់ទំនងទ្វេភាគីនឹងកាន់តែប្រសើរឡើង និងជួយដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។
ក្រៅពីជំនួប រវាងមេដឹកនាំទាំងពីរ និងមានកិច្ចប្រជុំរួមបើកទូលាយ រវាងមន្ត្រីជាន់ខ្ពស់រុស្ស៊ីនិងកូរ៉េខាងជើង ។ ក្រោយបញ្ចប់កិច្ចប្រជុំមេដឹកនាំទាំងពីរ នឹង ចូលរួមពិសាអាហារពេលយប់ជាមួយគ្នា រួចបន្តកម្មវិធីកម្សាន្ត នៅតំបន Vladivostok ៕