ពលរដ្ឋខ្មែរពីរនាក់​ ស្លាប់​និងរបួសធ្ងន់​ ដោយត្រូវកងកម្លាំងប្រដាប់អាវុធថៃបាញ់​ ពេលចូលឆ្លងដែនកាប់ឈេី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ នៃឃុំថ្មដារាយការណ៍ថា កាលពីរសៀលថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ (ប្រទេសថៃ) នៅចំណុចទល់មុខច្រក៥៦ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានការផ្ទុះអាវុធដោយកងកម្លាំងជនជាតិថៃ បណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរម្នាក់បានស្លាប់ និង ១នាក់ទៀតរងរបួសធ្ងន់ នៅគ្រាដែលជនរងគ្រោះទាំង ២នាក់លួចឆ្លងដែនចូលទឹកដីប្រទេសថៃកាប់ឈើក្រញូង ។

ប្រភពសេចក្ដីរាយការណ៍ខាងលើបន្តថា ជនរងរបួសធ្ងន់ត្រូវបានគេស្គាល់ឈ្មោះ អាត វិត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែក ១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងជនរងគ្រោះ(ស្លាប់)ឈ្មោះ ម៉ៅ មុំ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា ករណីនេះជនរងរបួសសមត្ថកិច្ចប្រទេសថៃបញ្ជូនទៅសង្រ្គោះ ចំណែកជនរងគ្រោះ(ស្លាប់)ក៍នៅប្រទេសថៃនៅឡើយនោះដែរ សមត្ថកិច្ចកម្ពុជា និងថៃកំពុងសហការធ្វើការ។

ប្រភពរាយការណ៍ដដែលបន្តទៀតថា ករណីកងកម្លាំងប្រដាប់ដោយអាវុធប្រទេសបាញ់សម្លាប់ប្រជាពលខ្មែរនេះ ពុំមែនទើបកើតមាននោះទេសម្រាប់ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺកើតមានជាហូរហែនាពេលកន្លងមក ដោយសារមេឈ្មួញរកឈើក្រញូងបំផុសបំផុល ខណៈមានការរួមចំណែកឃុបឃិតពីសំណាក់សមត្តកិច្ចព្រំដែនតែម្ដង ករណីនេះពួកគាត់សំណូមពរទៅថ្នាក់បើកការសើបអង្កេតសុីជម្រៅ ទើបប្រជាពលរដ្ឋកាត់បន្ថយការរងគ្រោះ ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print