ស្នងការខេត្តកណ្តាល បញ្ឈរជេីងអធិការស្រុកស្អាងនិងប៉ូលិស២នាក់ , តែខាងក្រុមប្រឹក្សា ផ្ញើលិខិតអន្តរាគមន៍ទៅសម្តេចក្រឡាហោម ស ខេង

ចែករំលែក៖

ខេត្តកណ្តាល៖ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ចេញលិខិតបង្គាប់ការមួយ ដោយសម្រេចបញ្ឈរជើងលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង , លោកវរសេនីយ៍ទោ ស៊ុប លាងសែ អធិការរងនគរបាលស្រុកស្អាង និង លោកអនុសេនីយ៍ទោ ជៃ សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ។
នេះបេីយោងតាមលិខិតបង្គាប់ការរបស់លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ដែល សារព័ត៍មានទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នេះ ។
ទោះបីយ៉ាងណា ក្នុងលិខិតបង្គាប់ការនេះ ពុំបានបញ្ជាក់ពីមូលហេតុដែលសម្រេចបញ្ឈរជេីងប៉ូលិសទាំង៣នាក់ នេះទេ ដោយតម្រូវឱ្យមកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក រហូតមានការសម្រេចជាថ្មី ។
ប៉ុន្តែ គេអាចដឹងបានថា ទំនងកេីតឡើងពីករណីការបង្ក្រាបល្បែងជល់មាន់នៅចំណុចឃុំ ព្រែកអំបិល ស្រុកស្អាង កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ចំថ្ងៃចូលឆ្នាំខ្មែរ ។
ដោយឡែក ក្រុមប្រឹក្សាឃុំព្រែកអំបិល បានរួមគ្នាផ្ញើលិខិតមួយច្បាប់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សំណេីសុំរក្សាតួនាទីភារកិច្ចរបស់លោកអនុសេនីយ៍ទោ ជៃ សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល និង ព្រិន្ទបាលឯក នាង ផានិត នាយរងប៉ុស្តិ៍ព្រែកអំបិល ផងដែរ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print