ស្រវឹង​បើករថយន្ដ​មិន​ប្រយ័ត្ន​ បុក​រថយន្ដ​បួន​គ្រឿង​ដែល​ចត​ស្ងៀម​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បាន​បើករថយន្ដ​TUNTRA​ មួយ​គ្រឿង​ជ្រុល​ទៅ​បុក​រថយន្ដ​ចត​ស្ងា​ម​នៅ​ច​ញ្ចើ​ម​ផ្លូវ​ចំនួន​បួន​គ្រឿង​បណ្ដាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ​ ហើយ​ម្ចាស់​បាន​ចុះ​ពី​រថយន្ដ​ដោយ​ជាប់​លេខរ​យែ​រ​ថយក្រោយ​ត្រូវ​រថយន្ដរ​យែ​រ​ថយក្រោយ​ដោយ​ខ្លួនឯង​ប្រហែល​២០០​ម៉ែត្រ​ ទើប​រថយន្ដ​កល់​ឃឿ​ន​ស្លាក​សាលា​ ZAMAN​ ថយក្រោយ​លែង​រួច​។​

IMG-20151215-WA0012

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​០០​នាទី​ ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៥​ នៅ​ចំណុច​ខាង​មុ​ច​ ភោជនីយដ្ឋាន​ វ័ន​ម៉​រ​ ស្ថិត​ក្នុង​សង្កាត់​ បឹង​គ់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​រថយន្ដ​បួន​គ្រឿង​បើក​មក​ឈប់​នៅ​ច​ញ្ចើ​ម​ផ្លូវ​ខាងស្ដាំ​ដៃ​នៅ​ខាង​មុខ​ភោ​ជនី​ដ្ឋា​ន​ វ័ន​ម័​រ​ ដោយ​ម្ចាស់​ចូល​ទៅ​ខាងក្នុង​ហាង​បាត់​ ។​ ក្រោយមក​បាន​មួយសន្ទុះ​ស្រាប់តែ​មក​ ក៏​មាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក​TUNTRA​ ព​ណ៍​ប្រផេះ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2P-3136​ បើកបរ​ដោយ​បុរស់​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​បាន​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៥​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ហើយ​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ ហា​យ​ឡេ​ន​ឌ័​រ​ ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2P-3136​ ហើយ​រថយន្ដ​ហា​យ​ឡេ​ន​ឌ័​របា​ន​ទៅ​បុក​បន្ត​ រថយន្ដ​បី​គ្រឿង​បន្ត​ទៀត​បណ្ដាល​អោយ​រង​ការ​ខូចខាត​ផង​ដែរ​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ក្រោយ​ពី​កើតហេតុ​ម្ចាស់​រថយន្ដ​បង្ករ​បានរ​យែ​រ​ថយក្រោយ​បន្តិច​ហើយ​ចុះ​ពី​រថយន្ដ​ដោយ​មិន​បាន​ដោះ​លេខ​ក៏​ត្រូវ​រថយន្ដរ​យែ​ថយ​ដោយ​ខ្លួនឯង​ប្រហែល​២០០​ម៉ែត្រ​ទើប​រថយន្ដ​ទៅ​កល់​ជាមួយ​ស្លាក​យីហោ​សាលា​ ZAMAN​ ទើប​រថយន្ដ​ថយក្រោយ​លែង​រួច​។​

​ក្រោយ​កើតហេតុ​ដោយ​ម្ចាស់​រថយន្ដ​បង្ករ​ស្រវឹង​ជោក​និយាយ​គ្នា​មិនកើត​ទើប​ខាង​ម្ចាស់​រថយន្ដ​រង​គ្រោះ​បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ខាង​រថយន្ដ​បង្ករ​អោយមក​ជួយ​ដោះស្រាយ​។​ មួយសន្ទុះ​ក្រោយមក​សាច់ញាតិ​បាន​មក​ដល់​កន្លែង​កើតហេតុ​ហើយ​បាន​សង​ថ្លៃ​ការ​ខូចខាត​ដល់​ម្ចាស់​រថយន្ដ​ទាំង​បួន​គ្រឿង​សរុប​ចំនួន​840$​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ តាម​បណ្តោយ​ផ្លូវ​លេខ​ 315​ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​1​នេះ​តែងតែ​រអ៊ូរទាំ​ថា​ ជា​ពិសេស​នៅ​ចំណុច​មុខ​ហាង​ភោ​ជនី​ដ្ឋា​ន​យីហោ​ វ័ន​ ម័​រ​នេះ​ក៏​ដូច​ជា​ហាង​ដ៏​ទៃ​ឯទៀត​គឺ​យក​ទ្រូងផ្លូវ​ធ្វើ​ជា​កន្លែង​ចត​រថយន្ត​សម្រាប់​ភ្ញៀវ​ ដែល​តែងតែ​បង្ក​ការ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​ និង​បង្ក​អោយ​មាន​គ្រោះថ្នាក់់​ផ្សេងៗ​ជាយថាហេតុ​ ហើយ​អាជ្ញាធរ​ក៏​ដូច​ជា​សមត្ថកិច្ច​មូលដ្ឋាន​មិន​ដែល​យក​ភ្នែក​មើល​សូ​ម្បី​តែ​បន្តិច​ ដោយ​ខ្លាច​ខាតបង់​លាភសក្ការៈ​ផ្ទាល់ខ្លួន​៕​

IMG-20151215-WA0016

IMG-20151215-WA0015

IMG-20151215-WA0014

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print