ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការជួ ញដូរមនុស្ស និងការពារអនីតិជន សហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ បានចុះប្រតិបត្តិការបង្ក្រាបទី តាំងម៉ាស្សាមានបង្កប់សេវាផ្លូ វភេទ បម្រើដោយអនីតិជន យីហោ «កោសជប់ម៉ាស្សា១ម៉ឺនរៀល» ឃាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះស្ត្រីម្ចាស់ទីតាំងម្នា ក់ នារីរងគ្រោះចំនួន២នាក់ កាលពីវេលាម៉ោង៩និង ១៥នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះលេខ៥៨៨ ផ្លូវ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើមានឈ្មោះ ជីង ថា ហៅអូន ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ទីតាំងម៉ាស្សាកោសជប់ ខាងលើ បានចាប់ផ្ដើមបើកបម្រើសេវា ចាប់ពីម៉ោង៧យប់រហូតដល់យប់ជ្រៅរំ លងអាធ្រាត្រ ដោយមាននារីក្មេងៗចំនួន២នាក់ រង់ចាំទទួលភ្ញៀវ មកម៉ាស្សាធម្មតាតម្លៃ១ម៉ឺនរៀល រយ:ពេល១ម៉ោង និងរួមភេទ តម្លៃចាប់ពី ២៥ដុល្លារ ទៅ៣០ដុល្លារ ក្នុងមួយដង។
ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួ មមាន៖
– ស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួន
– លុយដុល្លារក្លែងក្លាយមួយចំនួន ។
ក្រោយពីឃាត់ខ្លួន ម្ចាស់ទីតាំង និងនារីក្មេងៗចំនួន២នាក់ ត្រូវបាននាំយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរ។
បច្ចុប្បន្ននេះ ម្ចាស់ទីតាំង ត្រូវបាននគរបាលឃុំខ្លួនបណ្ដោះអា សន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង២នាក់នោះ ត្រូវបាន នគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ ច រាជធានីភ្នំពេញ៕ ដោយ៖ ភារ៉ា ដង្កោ