ខេត្តកណ្តាល៖ ម្ចាស់ភោជនីយ៍ដ្ឋាន និងខារ៉ាអូខេ ឡូហ្សិក០២ ដែលល្បីឈ្មោះបោះសម្លេងនៅក្រុងតាខ្មៅជាខារ៉ាអូខេល្បីជាងគេនោះ ឥឡូវនេះត្រូវបានភ្ញៀវដែលធ្លាប់ចូលជាញឹកញាប់បានដាក់ពាក្យបណ្តឹងប្តឹងថៅកែឡូហ្សិក០២ ឈ្មោះ ម៉េត សុភា ភេទស្រី អាយុ៣៧ឆ្នាំ ពីបទ “បង្កាច់កេរ្តិ៍ “ដោយដើរនិយាយចោទភ្ញៀវថា យកលុយដុល្លារក្លែងក្លាយទៅចាយនៅទីតាំងនោះ និងថែមទាំងប្រមាថមើលងាយបន្ថែមទៀត។
ភោជនីយ៍ដ្ឋាន ឡូហ្សិក២ និងKTV ដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមលោក លី គឹមសូរ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងនាមដើមបណ្តឹងបានប្រាប់ភ្នាក់ងារនគរវត្ត អោយដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ថា៖ លោកបានដាក់ពាក្យបណ្តឹងថៅកែខារ៉ាអូខេ ឡូហ្សិក០២ ឈ្មោះម៉េត សុភា ភេទស្រី អាយុ៣៧ឆ្នាំ ពីបទ “បង្កាច់កេរ្តិ៍ “នៅការិយាល័យព្រហ្មទណ្ឌកំរឹតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយលោកបញ្ជាក់ថា៖ នៅថ្ងៃខែមិនចាំក្នុងឆ្នាំ២០១៩ ខ្ញុំបាទឧស្សាហ៍ចេញចូលហូបបាយពេលថ្ងៃត្រង់ នៅភោជនីយ៍ដ្ឋានឡូ ហ្សិក០២និងKTV ហើយ លុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ឈ្មោះ ម៉េត សុភា បាននិយាយប្រាប់ឈ្មោះមាស សុខឡាយ ភេទប្រុស អាយុ៣៩ឆ្នាំ ភេទប្រុស អាយុ៣៩ឆ្នាំ ដែលមានទីលំនៅភូមិអ្នកតាទ្វារ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មុខរបរមេកា នៅភោជនីយ៍ឡូ ហ្សិក០២ បង្កាច់កេរ្តិ៍លើឈ្មោះ លី គឹមសូរ(មេសូរ)យកលុយដុល្លារក្លែងក្លាយមកចាយនៅភោជនីយ៍ដ្ឋាន ឡូហ្សិក ០២ មិនតែប៉ុណ្ណោះថែមទាំងប្រមាថមើលងាយមកលើរូបខ្ញុំបាទថាមានលុយចាយហើយចារឹកដូចបាតផ្សារចឹង។
ពាក់ពន្ធ័និងបញ្ហារនេះដែរភ្នាក់ងារនគរវត្តមិនទាន់បានទំនាក់ទំនងទៅថៅកែភោជនីយ៍ដ្ឋាន ឡូហ្សិក០២បាននៅឡើយទេ។
មជ្ឃដ្ឋានជាច្រើននៅក្បែរភោជនីយ៍ដ្ឋាន ឡូ ហ្សិក០២ និងខារ៉ាអូខេ បានលួចបង្ហើបថា ស្ទើរជារៀងរាល់យប់ទីតាំងនោះបានបង្ករសម្លេងរំខានដល់ពួកគាត់ និងជាពិសេសគឺភ្ញៀវដែលចូលទៅទីតាំងនោះតែងតែផឹកស្រាហើយ បោក កែវ បោកចាន ធ្វើអោយពួកគាត់មានការភិតភ័យ។ ពួកគាត់ក៏ស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់មេត្តាមានវិធានការទៅលើទីតាំងនោះផង៕
ដោយ៖ ឆ ដា