ស្រីលង្កាចេញច្បាប់ តឹងតែងបំផុត ទប់ស្កាត់ការវាយប្រហារកើតឡើងជាថ្មី

ចែករំលែក៖

រដ្ឋាភិបាលស្រីលង្ការបានអនុម័តច្បាប់ការពារសន្តិសុខតឹងតែងបំផុត ក្រោយពេលទទួលបានព័ត៌មានថា​មានក្រុមភេរវកម្មលាក់ខ្លួនជាច្រើននាក់ទៀតនៅក្នុងប្រទេសនេះត្រៀមវាយប្រហារភេរវកម្ម​។

ពេលថ្មីៗនេះ  ប្រធានាធិបតី​ស្រីលង្កា បានចេញសេចក្តីប្រកាស​ហាមប្រាមពលរដ្ឋ​ប្រើប្រាស់កន្សែងបិទមុខ តាមបែបសាសនាអ៊ីស្លាម ។ ច្បាប់ហាមប្រាមចូលជាធរមាននៅថ្ងៃទី​២៩ខែមេសាឆ្នាំ​២០១៩នេះ។

កន្លងមក ទីបញ្ជាការ​សន្តិសុខនិង ក្រសួងសាសនា បានពិភាក្សា​ទៅលើសេរីភាព​​ សាសនា​ដោយបានហាមប្រាម  បិទស្បៃមុខ តាមបែបសាសនាអ៊ីស្លាម​ Burqa នៅស្រីលង្កា ។

សកម្មភាពខាងលើកើតឡើង ក្រោយការវាយប្រហារ ទៅលើព្រះវិហារកាតូលិច សម្លាប់មនុស្សជិត​៣រយនាក់​និង ជាង​៥០០នាក់រងរបួស​។ ក្រុមភេរវកម្ម  IS ​បានប្រកាសទទួលខុសត្រូវ​ពីការវាយប្រហារខាងលើ​។

កម្លាំងទាហានស្រីលង្កា បានបើកការស្រាវជ្រាវនឹងចាប់ខ្លួនមនុស្សជាង​១០០នាក់​។ ​ក្រោយការវាយប្រហារ​ កម្លាំងទាហាន បានការពារ​យ៉ាមល្បាតនៅគ្រប់ទិសទី​​។ក្រុមសន្តិសុខរកឃើញ ទង់ដែលមានទំនាក់ទំនងជាមួយក្រុម​ IS ​ និងយន្តហោះឌ្រូន  និងសម្ភារៈកែឆ្នៃរំសែវផ្ទុះផងដែរ ។

ក្រោយការវាយប្រហារកាលពីថ្ងៃទី​២១ខែមេសា នៅមានការបំផ្ទុះជាច្រើនកន្លែងទៀតប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួស នោះឡើយ។ ដោយឡែក កឡាពីថ្ងៃទី​២៥ខែមេសា មានការប៉ះទង្គិចគ្នា រវាងកម្លាំងសន្តិសុខ នៅក្រុមភេរវកម្ម ពេល កម្លាំងសន្តិសុខទៅឆែកឆេតំបន់ ផលិតរំលែវរបស់ក្រុមភេរវកម្ម បណ្តាលឲ្យមានអ្នកស្លាប់និងរបួស ១៥នាក់។

នៅពេលនេះ​នាយករដ្ឋមន្ត្រីស្រីលង្កា លោក​ Ranil Wickremesinghe បានប្រកាសឲ្យដឹងថា កម្លាំងសន្តិសុខ ប្រទេសនេះ​បាន សម្លាប់និងចាប់ខ្លួនក្រុមអិស្លាមជ្រុលនិយមជាច្រើន​សង្ស័យជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី​២១ខែមេសា  សម្លាប់មនុស្ស ជាង​២៥០នាក់ និង ជាង​៥០០នាក់រងរបួស​។

នៅក្នុងសេចក្តីប្រកាស នាយករដ្ឋមន្ត្រី​ Ranil Wickremesinghe បានបញ្ជាក់ថា ស្រីលង្កា មានគម្រោង ចេញច្បាប់តឹងតែងជាងនេះសម្រាប់ទប់ស្កាត់ការវាយប្រហារភេរវកម្ម ​និងបណ្តេញ ក្រុមអាចារ្យបរទេស​ដែលចូលមកផ្សព្វផ្សាយសាសនាខុសច្បាប់ នៅប្រទេសនេះ។

មកទលពេលនេះ មន្ត្រីស្រីលង្ការ ចាប់បានជនសង្ស័យ​ជាង ១០០នាក់ ក្នុងនោះមានទាំង​ជនសង្ស័យបរទេសមកពី ប្រទេសស៊ីរី​និងអេហ្ស៊ីប ជាដើម ។ការវាយប្រហារ​អត្តឃាតកាលពីថ្ងៃទី ២១ខែមេសា គឺជាការវាយប្រហារបង្ហូរឈាមទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ក្នុងរយៈពេល​ជាង​១ទសវត្សរ៍កន្លងមក ។ ក្រុមភេរវកម្ម ISបានចេញមុខទទួលស្គល់ថាជាសកម្មភាពវាយប្រហាររបស់ក្រុមខ្លួន ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print