រតនៈ ពិសី ទម្លាយរឿងស្ត្រីដែលបោកសិល្បករធានាចេញទៅច្រៀងនៅបារាំង

ចែករំលែក៖

ភ្នំពេញ៖មានការភ្ញាក់ផ្អើលបន្តទៀតសម្រាប់អ្នកក្នុងចង្កោមសិល្បៈ​ក្រោយពី តារាចម្រៀង សិចស៊ី រតនៈ ពិសី បានបង្ហាញមុខ និងទម្លាយរឿងរ៉ាវស្ត្រីម្នាក់បានប្រើល្បិចបោកបញ្ចោតសិល្បករមួយចំនួនរួមទាំងនាងឲ្យ បង់ប្រាក់មួយចំនួន ជាថ្នូរនឹងការរត់​ឯក​សារ​ចេញទៅច្រៀងនៅប្រទេសបារាំង។ ការទម្លាយនេះធ្វើឡើងក្រោយពីស្ត្រីម្នាក់នោះបានគេចវេសមិនជួបនិងប្រគល់ប្រាក់ដែលបង់អស់១០០ដុល្លារអាមេរិក។

ការចេញទៅច្រៀងរាំនៅក្រៅប្រទេសរួមទាំងប្រទេសបារាំង ត្រូវបានសិល្បករ​ចាត់ទុកថាជាឱកាសចេញទៅ រកប្រាក់ពីការច្រៀងរាំ និងឆ្លៀតពេលដំណើរកម្សាន្ត។ ប៉ុន្តែថ្មីៗនេះតារាសម្តែង និងចម្រៀង លោក អេន ឌី ទើបនឹងបញ្ចេញមុខ ស្ត្រីខ្មែររស់នៅប្រទេសបារាំងម្នាក់ដែលអះអាងថាជាអ្នករៀបចំឯកសារនាំសិល្បករចេញទៅច្រៀងរាំនៅប្រទេសបារាំងដែលតាមការពិតគឺបានបោកបញ្ចោតសិល្បករយកប្រាក់ ដោយយកលេសបកប្រែឯកសារដើម្បីធ្វើលិខិតស្នាមនានា។ តារាចម្រៀងរតនៈ ពិសី គឺជាសិល្បករបន្ទាប់ដែលសុខចិត្តទម្លាយរឿងរ៉ាវនេះដើម្បីជាដំណឹងដល់សិល្បករឲ្យមានការប្រុងប្រយ័ត្ន។ នាងបន្តថាក្រោយពីទទួលលុយបានហើយ គឺស្ត្រីរូបនោះបានផ្តាច់ការទំនាក់ទំនងទាំងតាមរយៈទូរស័ព្ទ និងហ្វេសប៊ុក ហើយចាប់ផ្តើមប្លុក ហ្វេសប៊ុកនាងចោល ដែលនាងចាត់ទុកថាជាការគេចវេសពីការ​ទទួលខុសត្រូវ។

នាងថាត្រឹមប្រាក់១០០ដុល្លារដែលនាងខាតបង់នោះមិនច្រើនទេប៉ុន្តែនាងចង់ឲ្យសិល្បករស្គាល់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកដែលអះអាងថាជាអ្នកធានាសិល្បករចេញទៅច្រៀងនៅបរទេស។ នាងទទួលស្គាល់ថាស្ត្រីម្នាក់នេះធ្លាប់រៀបចំឯកសារដើម្បធានាសិល្បករចេញទៅក្រៅស្រុកមែន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះស្ត្រីនោះមិនដែលធានាសិល្បកររូបណាបានទៅទេ គឺទើបនឹងបែកធ្លាយ។ នាងថាមានសិល្បករខ្លះបង់ប្រាក់អស់រាប់ពាន់ដុល្លារក្រោយពីស្ត្រីនោះលួងលោម និងអះអាងថាអាចធានាពួកគេចេញទៅច្រៀងនៅប្រទេសបារាំង និងបន្តទៅប្រទេសកាណាដាផងដែរ។

ទើបតែមានការជជែកគ្នាច្រើនពីបញ្ហានេះទើបដឹងថាសិល្បករជាច្រើនត្រូវបានស្ត្រីរូបនេះបោកបញ្ឆោត ហើយពេលនេះលឺដំណឹងពីប្រទេសបារាំងមកវិញថា ស្ត្រីរូបនេះមានសតិមិនគ្រប់គ្រាន់ហើយតែងតែដើរបោកប្រាស់គេ និងគ្មានមុខរបរច្បាស់លាស់ទេ ហើយក៏គ្មានធានាសិល្បករណាចេញច្រៀងរាំនៅទីនោះបានដូចមុនៗដែរ។

តារាស្រីរូបនេះក៏បានផ្ញើសារផ្តាំផ្ញើដល់សិល្បករនានាមេត្តាប្រុងប្រយ័ត្នចំពោះសកម្មភាពបោកបញ្ឆោត និងត្រូវគិតឲ្យបានដិតដល់ជុំវិញការចេញច្រៀងនៅក្រៅប្រទេសជៀសវាងការខាតបង់៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print