SCG ប្រកាសពីលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ​ ៖​ បាងកក៖កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះក្រុមហ៊ុន SCG (អេស ស៊ី ជី) បានប្រកាសពីលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី១ ឆ្នាំ ២០១៩ និងត្រៀមខ្លួនរួចរាល់ក្នុងការពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍបន្ថែមទៀត ជាពិសេសទៅលើកអាជីវកម្មវេចខ្ចប់ និងផ្នែកលក់រាយលើអាជីវកម្មសម្ភារៈសំណង់ ដែលបង្ហាញពីការកើនឡើងឥតឈប់ឈរ។

លទ្ធផលប្រតិបត្តិការសរុបជារួមនេះ បង្ហាញពីការកើនឡើងនូវប្រាក់ចំណូលចំនួន ១១ភាគរយ បើធៀបទៅនឹងត្រីមាសមុន ប៉ុន្តែ ធ្លាក់ចុះចំនួន ៦ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៨ ដោយការធ្លាក់ចុះនេះកើតឡើងដោយសារតែភាពមិនទៀងទាត់នៃតម្លៃប្រេង និងការធ្លាក់ចុះនៃសេដ្ឋជាសកល។

លោក Roongrote Rangsiyopash ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន SCG បានបង្ហាញពីលទ្ធផលប្រតិបត្តិការមុនសវនកម្មរបស់ក្រុមហ៊ុន សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៩ ដោយក្នុងនោះប្រាក់ចំណូលពីការលក់ដែលបានចុះបញ្ជីរួចគឺមានទំហំទឹកប្រាក់១៤២៥២ ពាន់លានរៀល (ស្មើនឹង ៣៥៥៤ លានដុល្លារសហរដ្ឋអាមេរិក) គឺថយចុះចំនួន ៤ភាគរយបើធៀបនឹងត្រីមាសមុន និងថយចុះ ៥ភាគរយ បើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០១៨ដោយការធ្លាក់ចុះនោះ គឺភាគច្រើនដោយសារតែការធ្លាក់ចុះទៅលើតម្រូវការលើផលិតផលគីមីជាសកល។

ស្របពេលជាមួយគ្នានេះ ប្រាក់ចំណេញក្នុងរយៈពេលនេះ គឺមានចំនួន ១៤៧៩ ពាន់លានរៀល (៣៦៩លានដុល្លារ) ដែលបានកើនឡើង ១១ភាគរយ បើធៀបនឹងត្រីមាសមុន ដោយសារតែរាល់ដំណើរការនៃអាជីវកម្មទាំងអស់មានភាពល្អប្រសើរជាងត្រមាសមុន ប៉ុន្តែ បានធ្លាក់ចុះចំនួន ៦ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៨ ហើយការធ្លាក់ចុះនេះគឺដោយសារតែការធាក់ថយទៅលើអាជីវកម្មគីមី ដែលនាំឲ្យធ្លាក់ចុះនូវប្រាក់ចំណេញ។

ប្រាក់ចំណូលរបស់ក្រុមហ៊ុន SCG ពីការលក់ផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៩ បានកើនឡើងក្នុងចំនួនទឹកប្រាក់ ៥៧៦៦ ពាន់លានរៀល (ស្មើនឹង ១៤៣៨ លានដុល្លារអាមេរិក) ដែលជិតស្មើនឹងចំនួនប្រាក់ចំណូលកាលពីឆ្នាំមុន និងស្មើនឹងចំនួន ៤០ភាគរយ នៃប្រាក់ចំណូលសរុបដែលបានមកពីការលក់។

ការចំណាយរបស់ក្រុមហ៊ុននេះ លើកម្មវិធីស្រាវជ្រាវការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍ មានចំនួនជាទឹកប្រាក់សរុប ១៨២ ពាន់លានរៀល (ស្មើនឹង៤៦ លានដុល្លារ) ឬស្មើនឹង ១,៣ភាគរយនៃប្រាក់ចំណូលសរុបដែលបានមកពីការលក់។ ​

សម្រាប់លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន SCG នៅតំបន់អាស៊ាន (លើកលែងប្រទេសថៃ) ប្រាក់ចំណូលពីការលក់ ក្នុងត្រីមាសទី១ ប្រចាំឆ្នាំ២០១៩ ដែលបានចុះបញ្ជីរួច បានធ្លាក់ចុះ ១ភាគរយ បើធៀបទៅនឹងឆ្នាំមុន ដោយស្មើនឹងទឹកប្រាក់ ៣៣៩៧ពាន់លានរៀល (ស្មើនឹង ៨៤៧ លានដុល្លារអាមេរិក) ដែលស្មើនឹង ២៤ភាគរយ នៃប្រាក់ចំណូលសរុបរបស់ SCG ដែលបានមកពីការលក់។ ប្រាក់ចំណូលនេះ រាប់បញ្ចូលទាំងការលក់តាមរយៈប្រតិបត្តិការក្នុងស្រុកនៃទីផ្សារអាស៊ាននីមួយៗ និងការនាំចូលពីប្រទេសថៃផងដែរ។

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន SCG គឺមានទំហំទឹកប្រាក់ចំនួន ៧៦៦៥៧ពាន់លានរៀល (ស្មើនឹង១៨៨១៤ លានដុល្លារ)។ ចំណែកឯទ្រព្យសកម្មសរុបរបស់ SCG នៅក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) គឺមានទំហំទឹកប្រាក់ ២០៨៥៧ពាន់លានរៀល (៥១១៩ លានដុល្លារ) ដែលស្មើនឹង ២៧ភាគរយ នៃទ្រព្យសកម្មសរុបរបស់ SCG។

នៅកម្ពុជា ផ្អែកលើរបាយការណ៍លទ្ធផលត្រីមាសទី១ ឆ្នាំ ២០១៩ ក្រុមហ៊ុន SCG នៅក្នុងប្រទេសកម្ពុជា មានទ្រព្យសកម្មសរុបជាទឹកប្រាក់ ១៤៥០ ពាន់លានរៀល (ស្មើនឹង ៣៥៦ លានដុល្លារ) ដោយកើនឡើងចំនួន ៩ភាគរយ បើធៀបទៅនឹងឆ្នាំមុន។

ប្រាក់ចំណូលពីការលក់នៅក្នុងត្រីមាសទីមួយឆ្នាំ ២០១៩ របស់ក្រុមហ៊ុនគឺមានទំហំទឹកប្រាក់ ៤៤១ពាន់លានរៀល (ស្មើនឹង១១០លានដុល្លារ) ដែលក្នុងនោះរាប់បញ្ចូលទាំងការលក់បានមកពីប្រតិបត្តិការក្នុងស្រុក និងការនាំចូលពីប្រទេសថៃ ហើយប្រាក់ចំណូលនេះមានការកើនឡើង ៩ភាគរយ បើធៀបនឹងរយៈកាលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះគឺដោយសារតែភាគច្រើនបានពីអាជីវកម្មសម្ភារៈសំណង់ និងស៊ីម៉ង់តិ៍។

លោក ស៊ុមវ៉ាង មែនភិមុណឆៃ (Somwang Manpimonchai) អគ្គនាយកប្រចាំប្រទេសរបស់ SCG នៅកម្ពុជា បានមានប្រសាសន៍ថា៖ «ដំណោះស្រាយនេះ គឺជាការពង្រីកបន្ថែមនៃការផ្តល់ជូនរបស់ក្រុមហ៊ុន SCG ដែលមានគោលបំណងក្នុងការជួយធ្វើឲ្យមានជីវិតកាន់តែល្អប្រសើរសម្រាប់អតិថិជនកម្ពុជា»។

បន្ថែមលើនេះ ដើម្បីបង្កើនកម្រិតស្តង់ដារនៃឧស្សាហកម្មសំណង់ ក្រុមហ៊ុន SCG បានបន្តដំណើរការលើកម្មវិធី «បណ្តុះបណ្តាលជាងសំណង់» របស់ខ្លួន តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកវិទ្យា។

កម្មវិធីនៅឆ្នាំនេះ ត្រូវបានពង្រីកកាន់តែធំ ដើម្បីផ្តល់ចំណេះដឹងកាន់តែទូលំទូលាយ ក្នុងនោះរាប់បញ្ចូលទាំងចំណេះដឹងផ្នែកដំឡើងជញ្ជាំង និងពិដដាន ដោយស្មាតបត (SCG SmartBOARD) និងស្មាតវ៉ូដ (SCG SmartWOOD) ផងដែរ។

វគ្គបណ្តុះបណ្តាលនេះ អាចជួយឲ្យជាងសំណង់យល់ច្បាស់ពីអត្ថប្រយោជន៍នៃផលិតផល និងការដំឡើងជញ្ជាំងដ៏សមរម ដើម្បីសន្សំពេលវេលា ស្របពេលដែលអតិថិជនក៏អាចទទួលបានសំណង់ជញ្ជាំងដ៏ស្រស់ស្អាត និងមានគុណភាពល្អផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print