លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខបានដឹកនាំមន្ត្រីសាលាខណ្ឌចុះពិនិត្យទីតាំងសត្តឃាតសត្វមាន់ដែលប៉េះពាល់ដល់ពលរដ្ឋជិតខាង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះលោក ថេង សុថុល អភិបាលរងខណ្ឌបានដឹកនាំមន្ត្រីសាលាខណ្ឌចុះពិនិត្យមើលទីតាំងស្តប់សត្វមាន់និងជាកន្លែងសត្តឃាតដែលមានក្លិនស្អុយធ្វើអោយប៉េះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាង។ ដែលមានទីតាំងស្ថិតនៅផ្លូវបេតុងក្រុម៥ ភូមិរោងចក្រសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

12399146_934870383234689_356011449_n

លោក ថេង សុថុល បានអោយដឹងថា ដោយមានប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍ជូនសាលាខណ្ឌសែនសុខស្តីពីទីតាំងមួយកន្លែងនេះមានស្តុកទុកសត្វមាន់ និងបង្កអោយមានក្លិនស្អុយធ្វើអោយប៉ះពាល់ដល់សុខភាពពួកគាត់ទើបលោកបានដឹកនាំមន្ត្រីជុំនាញចុះពិនិត្យដល់ទីតាំងជាក់ស្តែង។ ពេលដែលក្រុមការងារចុះមកដល់ទីតាំងខាងលើបានជួបលោក គឹម ដារ៉ា ដែលជាតំណាងអោយលោក ចាវ សុជាតិ ដែលជាម្ចាស់ទីតាំងហើយពិនិត្យ ឃើញទីតាំងខាងលើគ្មានច្បាប់អនុញ្ញាតិឡើយ ។

តាមសម្តីលោកអភិបាករងបានប្រាប់ថា ទីតាំងខាងលើក្រោយពីពិនិត្យជាក់ស្តែងក្នុងបរិវេនខាងលើនេះ ឃើញមានកន្លែងសត្តឃាតផង ចិញ្ចឹមមាន់ទុកផង និងស្តុកទុកដើម្បីចែកចាយម៉ូយតាមទីផ្សារផងដែលធ្វើអោយមានក្លិនប៉ះពាល់ដល់សុខភាពខ្លាំង។ បន្ទាប់ពីពិនិត្យហើយលោកបានធ្វើការណែនាំដល់ម្ចាស់ទីតាំងខាងលើត្រូវលាងសំអាតជាប្រចាំ និងប្រើថ្នាំបំបាត់ក្លិនEMចាប់ពីពេលចុះនេះតទៅក្នុង ករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំខាងលើសាលាខណ្ឌ និងតម្រូវអោយម្ចាស់អាជីវកម្មប្តូរទីតាំងថ្មីដែលឆ្ងាយ និងមិនប៉ះពាល់ដល់ប្រជាពករដ្ឋ និងបានធ្វើការណែនាំអោយម្ចាស់ទីតាំងអាជីវកម្មសុំច្បាប់អនុញ្ញាតិដោយទុករយៈពេល១៥ថ្ងៃគិតពីថ្ងៃចុះពិនិត្យ ។

ក្នុងករណីខាងលើនេះ តំណាងម្ចាស់ទីតាំងបានយល់ព្រមតាមសេចក្តីណែនាំរបស់ក្រុមការងារ និងបានទាំងចូលរួមផ្តិតមេដៃទុកជាភស្តតាងផងដែលចំពោះមុខច្បាប់ ៕

12366671_934870329901361_1218888401_n

12395117_934870396568021_2145750451_n

12388029_934870343234693_1743044525_n

12386735_934870356568025_985116827_n

12399162_934870349901359_1952600584_n

12386755_934870336568027_964108765_n

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print