សមាគម​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា​ចំនួន​៤៨​ស្ថានីយ​មក​ពី​បណ្ដាល​ខេត្ត​ផ្សេងៗ​ ជួប​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ក្រាន​វិច​តូ​យ៉ា​កាស៊ីណូ​ រឿង​រំលោភ​បំពាន​ក្រុមហ៊ុន​ទឹក​ស្អាត​

ចែករំលែក៖

​ខេត្ត​ប៉ៃលិន​៖​ សមាគម​ន៍​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា​ បាន​ដឹកនាំ​អាជីវករ​ប្រមាណ​ជា​៦០​នាក់​ ផ្គត់ផ្គង់​ជា​សមាជិក​របស់​ខ្លួន​ ដែល​មាន​ចំនួន​៤៨​ស្ថានីយ៍​មក​ពី​បណ្ដាល​ខេត្ត​ផ្សេងៗ​ ជួប​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ក្រាន​វិច​តូ​យ៉ា​កាស៊ីណូ​ ដែល​រំលោភ​បំពាន​លេ​ី​ក្រុមហ៊ុន​ ឃូ​ ម៉េ​ង​ហ៊ួ​ត​ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​ នៅ​ខេត្ត​ប៉ៃលិន​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ខែធ្នូ​ឆ្នាំ​២០១៥​ នៅ​ព្រំ​ផ្សារ​ព្រំ​ សង្កាត់​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ។​

image7

​ដោយ​មានការ​ចូលរួម​ពី​ លោក​ លឹ​ម​ សំអាត​ អនុប្រធាន​មន្ទីរ​ ឧស្សាហ៍កម្ម​ សិប្បកម្ម​ខេត្ត​ប៉ៃលិន​ លោក​ លឹ​ម​ សំបូ​ ចៅសង្កាត់​ប​រយ៉ា​ខា​ និង​លោ​កឡែម​ អៀង​ មន្ទីរ​សាលាខេត្ត​ប៉ៃលិន​។​

​លោកនាយក​ប្រតិបត្តិ​សមាគម​ន​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា​ បាន​ណែនាំ​ពី​គោលបំណង​នៃ​កិច្ចប្រជុំ​ថា​ កិច្ចប្រជុំ​ថ្ងៃនេះ​ សមាគម​ន​និង​សមាជិក​សូម​ឲ្យ​ ក្រុមហ៊ុន​ក្រោ​ន​វិច​តូ​រី​យ៉ា​កាស៊ីណូ​ពន្យល់​ពី​គោលបំណង​នៃ​ការ​ដាក់​បណ្តាញទឹក​ ដែល​មានទឹក​ដៅ​តម្រង់​មក​ភូមិ​ផ្សារ​ព្រំ​ និង​ទៅ​ចំការ​ទល់មុខ​ ក្រុមហ៊ុន​ស៊ី​ភី​ ស្ថិត​ភូមិ​អូរ​រអិល​។​

​លោក​តឹក​ ថា​យ​ ប្រធាន​សន្តិសុខ​និង​សំណង់​ក្រុមហ៊ុន​ក្រោ​ន​វិច​តូ​រី​យ៉ា​បាន​លើក​ឡើង​ថា​ គោលបំណង​ដែល​ក្រុមហ៊ុន​ដាក់​បណ្តាញទឹក​ មាន​ទំហំ​៣១៤​មី​លី​ម៉ែត្រ​២០០​មី​លី​ម៉ែត្រ​និង​១៦០​មី​លី​ម៉ែត្រ​គឺ​សម្រាប់​ផ្គត់​ផ្អ​ត់​ទឹក​ឆៅ​ ដេ​ី​ម្បី​យក​ទៅ​ស្រោចស្រព​ចំការ​តា​ង៉ែ​ន​ដែល​មាន​ទំហំ​៤​ហិ​កតា​ក្នុងភូមិ​ផ្សារ​ព្រំ​និង​ដីចំការ​មួយ​កន្លែង​ទំ​ហុំ​១០០​ហិ​កតា​ ទល់មុខ​ក្រុមហ៊ុន​ស៊ី​ភី​ ស្ថិត​ក្នុងភូមិ​អូរ​រអិល​និង​ផ្គត់ផ្គង់​អាង​ចម្រោះ​ទឹក​ស្អាត​ របស់​ក្រុមហ៊ុន​ នៅ​ក្នុង​កា​សី​ុ​ក្រាន​វិច​តូ​រី​យ៉ា​ដែល​មាន​ស្រាប់​ជាង​១០​ឆ្នាំ​មក​ហើយ​ សម្រាប់​ឲ្យ​បុគ្គលិក​និង​ភ្ញៀវ​ប្រើប្រាស់​ក្នុង​កាស៊ីណូ​របស់​ក្រុមហ៊ុន​តែ​ប៉​ណ្ណោះ​ដោយ​គ្មាន​បំណង​ចែកចាយ​ឬ​លក់​បន្ត​ឲ្យ​ប្រជាជន​ ឬ​ ក្រុមហ៊ុន​អាជីវកម្ម​ផ្សេង​ទេ​ ។​

​លោក​ លឹ​ម​ អំ​អាត​ បាន​លើក​ឡើង​ប្រាប់​ក្រុមហ៊ុន​ក្រោ​ន​វិច​តូ​រី​យ៉ា​ដាក់​ពាក្យ​ទៅ​ក្រសួង​ឧស្សាហ៍កម្ម​និង​សិប្បកម្ម​ ដើម្បី​អនុ​ញ្ញ​ត​ សំអាត​ច​ទឹក​ ប្រើប្រាស់​ក្នុង​កាស៊ីណូ​ដោយ​មូលហេតុ​ថា​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ជូន​ប្រជាជន​ និង​អ្នក​ប្រើប្រាស់​ គឺជា​ការ​ទទួលខុសត្រូវ​ របស់​ក្រសួង​និង​ដើម្បី​សុវត្ថិភាព​របស់​បុ​ក្គ​លិ​ក​រួម​ទាំង​ភ្ញៀវ​របស់​ក្រុមហ៊ុន​។​

​លោក​បន្ត​ថា​ ជា​គោលការណ៍​របស់​រដ្ឋាភិបាល​ស្វាគមន៍​អ្នក​វិនិយោគឯកជន​លើ​វិស័យ​ទឹក​ស្អាត​និង​វិស័យ​កសិកម្ម​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ ឃូ​ ម៉េ​ង​ហ៊ួ​ត​ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​ នៅ​ខេត្ត​ប៉ៃលិន​ ដោយ​បាន​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​ក្រុមហ៊ុន​ក្រាន​វិច​តូ​យ៉ា​កាស៊ីណូ​ (​ក្រុមហ៊ុន​អាន​កូ​ )​ក្នុង​ការ​ប្រកប​អាជីវកម្ម​ ផ្គត់ផ្គង់​ទឹក​ស្អាត​ នៅ​ខេត្ត​ប៉ៃលិន​ និង​បាន​បំពាន​ទៅ​លើ​ ប្រកាស​ស្តី​ការ​អនុញ្ញាត​ អោយធ្វើ​អាជីវកម្ម​ ទឹក​ស្អាត​ លេខ​១០៣១​ ឧរ​ថ​.​ទស​.​ប្រក​ ចុះ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១២​ របស់​ក្រសួង​ ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​។​ ក្រៅពី​នេះ​ ក្រុមហ៊ុន​ក្រាន​វិច​តូ​យ៉ា​កាស៊ីណូ​ ដែល​ជា​ក្រុមហ៊ុន​ អាន​កូ​ នោះ​ដែរ​ បាន​កាត់​បំផ្លាញ​ បំពង់​ទុយោ​ចែកចាយ​ទឹក​ស្អាត​ របស់​ក្រុមហ៊ុន​ ឃូ​ ម៉េ​ង​ហ៊ួ​ត​ អស់​ប្រមាណ​ជា​ ៤០​ម៉ែត្រ​ កាលពី​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៥​ ដោយ​មិន​ទទួលខុសត្រូវ​។​

​លោក​ ចាន់​ ថា​នី​ ជា​សហ​ប្រធាន​ក្រុមហ៊ុន​ ឃូ​ ម៉េ​ង​ហ៊ួ​ត​ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​ នៅ​ខេត្ត​ប៉ៃលិន​ បាន​រៀបរាប់​ថា​ “​ក្រុមហ៊ុន​របស់​លោក​ ទទួល​បាន​ប្រកាស​ ស្តី​ពី​ការ​អនុញ្ញាត​ អោយធ្វើ​អាជីវកម្ម​ ទឹក​ស្អាត​ លេខ​១០៣១​ ឧរ​ថ​.​ទស​.​ប្រក​ ចុះ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១២​ របស់​ក្រសួង​ ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ដោយ​បាន​ដំណើរការ​បាន​ យ៉ាង​ល្អ​ប្រសើរ​ ក្នុង​ការ​បំរើ​ជូន​ ដល់​សេចក្តី​ត្រូវការ​ របស់​បងប្អូន​ប្រជាពលរដ្ឋ​ នៅ​ក្នុង​តំបន់​ផ្សារ​ព្រំ​ និង​ក្នុង​តំបន់​សង្កាត់​ស្ទឹង​កាច់​ ខេត្ត​ប៉ៃលិន​នេះ​”​។​

​លោក​ ចាន់​ ថា​នី​ បន្ត​ថា​ “​ក្រុមហ៊ុន​បាន​រៀបចំ​ស្ថានីយ​សំរាប់​ផលិត​ទឹក​ស្អាត​ ដើម្បី​ផ្គង់​ផ្គង់​ទឹក​ ជូន​ប្រជាពលរដ្ឋ​ បាន​ក្នុង​មួយ​ ថ្ងៃ​ ១.០០០​ ម៉ែត្រគូប​ និង​បាន​ភ្ជាប់​កុង​ទ័​រ​ ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ ៥៨២​ គ្រួសារ​ និង​បន្ទប់​ជួល​បាន​ ១.៣០០​ បន្ទប់​។​

​បច្ចុប្បន្ន​ ក្រុមហ៊ុន​ មាន​បណ្តាញ​ទុយោ​មេ​ សរុប​ ៣២​គីឡូម៉ែត្រ​ និង​កំពុង​រៀបចំ​ គម្រោង​កប់​ទុយោ​មេ​ ៣០​ គីឡូម៉ែត្រ​បន្ថែម​ទៀត​ នៅ​ដើមឆ្នាំ​២០១៦”៕​

image9

image8

image6

image4

image3

image2

image1

image10

...

ដោយ៖ ស​ សា​រ៉េ​ត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print