នគរបាលស្រុកស្ទឹងត្រង់ ឃាត់ខ្លួនជនសង្ស័យ៨នាក់ ករណីរក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្លាំងជំនាញស្រុកស្ទឹងត្រង់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២៣និង៤០នាទី បានធ្វើការល្បាតត្រួតពិនិត្យអាវុធជាតិ ផ្ទុះ នៅចំណុចភូមិអូរលើ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ និងបង្ក្រាបករណី រក្សាទុកដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុញៀន១ករណី ឃាត់ខ្លួនជន សង្ស័យម្នាក់ និងឈានបន្តឃាត់ ខ្លួនបាន៧នាក់បន្ថែមទៀត។

សមត្ថកិច្ចអោយដឹងថា មុនដំបូងកម្លាំងឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ មិៈ ឈុនអ៊ី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំរលើ ខណៈធ្វើការល្បាតត្រួតពិនិត្យអាវុធជាតិ ។

នគរបាលអោយដឹងថា បន្ទាប់មកនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ជំនាញខេត្ត សហការជាមួយជំនាញស្រុកស្ទឹងត្រង់ និងចំការលើ បានបន្តធ្វើការស្រាវជ្រាវ និងបន្តកិច្ចប្រតិបត្តិការ នៅចំណុចភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការលើ បានបង្ក្រាបឃាត់ខ្លួនមុខសញ្ញាចែកចាយ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ចំនួន៧នាក់បន្ថែមទៀត ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម៖

១- ឈ្មោះ លន់ ប៊ុនថៃ ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ។

២-ឈ្មោះ លន់ សុផា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ នៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ។

៣-ឈ្មោះ លន់ សុថាត ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ នៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ(មុខសញ្ញាដោះលែងពីពន្ធគារ ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។

៤-ឈ្មោះ សយ សុភក្រ័ ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ។

៥-ឈ្មោះ ម៉ា សុធី ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

៦-ឈ្មោះ ងឺន សុភក្រ័ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ ចាម។

៧-ឈ្មោះ លន់ ឈូកតុង ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ នៅភូមិប្រម៉ាតដី ឃុំស្វាយទាប ស្រុកចំការលើ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង បានបញ្ជូនមកស្នងការ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print