ការប៉ះទង្គិចគ្នានៅក្នុងអាកាសយានដ្ឋាន តែងតែកើនមានឡើង ជាញឹកញាប់ ដោយកតាផ្សេងៗ ខ្លះធ្លាក់ព្រិលខ្លាំង ឬមានខ្យល់ព្យុះ ចុះអ័ព្ទជាដើម ទើបធ្វើឲ្យមានការប៉ះទង្គិចគ្នាដោយចៃដន្យ ។ប៉ុន្តែ ការប៉ះទង្គិចនៅអាកាសយានដ្ឋានភាគច្រើន ប៉ះស្លាប់យន្តហោះតែប៉ុណ្ណោះ ។
កាលពីពេលថ្មីៗនេះ យន្តហោះពីរគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair និង Jet2 បានប៉ះទង្គិចគ្នានៅលើផ្លូវត្រៀមហោះហើរនៅក្នុងអាកាសយានដ្ឋាន អន្តរជាតិ East Midlands ប្រទេសអង់គ្លេសដោយសារតែចុះអ័ព្ទក្រាស នាពេលព្រឹកមើលផ្លូវមិនឃើញ។
សារព័ត៌មាន Independent បានផ្សាយថា យន្តហោះរបស់ក្រុមហ៊ុន Ryanair កំពុងតែធ្វើដំណើរនៅលើផ្លូវត្រៀមហោះហើរ ស្លាបយន្តហោះក៏ប៉ះជាមួយយន្តហោះមួយគ្រឿងទៀតរបស់ក្រុមហ៊ុន Jet2 ចតនៅស្ងៀម នាវេលាម៉ោង៧និង ៥០នាទីព្រឹក។
ជាភ័ព្វសំណាងពេលប៉ះទង្គិចគ្នា មិនមានអ្នកដំណើរនៅលើយន្តហោះនោះឡើយ ទើបមិនមានអ្នករងរបួស ក្នុងហេតុការនេះ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Ryanair បានផ្សាយថា ជើងហោះហើរនៅតែដំណើរការធម្មតា ។ អ្នកនាំពាក្យក្រុមហ៊ុន អាកាសចរណ៍ Jet2 បានប្រកាសឲ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុន បានចតចំទីតាំងរបស់ខ្លួន ។ ក្រុមហ៊ុននិងសហការដើម្បីបើកការស្រាវជ្រាវករណីខាងលើ។
នេះមិនម៉ែនជាលើកទីមួយឡើយដែលមានយន្តហោះប៉ះទង្គិចគ្នា នៅក្នុងអាកាសយានដ្ឋាន ។កាលពីខែឧសភាឆ្នាំ២០១៨ នៅអាកាសយានដ្ឋាន Istanbul Ataturk ប្រទេសតួកគី ក៏មានយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana របស់កូរ៉េខាងត្បូង ក៏បានប៉ះជាមួយយន្តហោះរបស់ក្រុមហ៊ុន Turkish Airline ផងដែរ៕