ភ្នំពេញ: ក្នុងកិច្ចប្រជំុប្រចាំខែ ឧសភា ឆ្នាំ ២០១៩ របស់ក្រសួងការពារជាតិកាលពីថ្ងៃទី ព្រហស្បតិ៍ ១៣រោច ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវថ្ងៃទី ០២ខែ ឧសភា ឆ្នាំ ២០១៩ ពិធីនេះប្រព្រឹត្តទៅ ស្តិតក្រោមអធិបតីភាព លោកនាយឧត្តម សេនីយ៍ នាង ផាតរដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រម ទាំងវត្តមាននាយ ទាហានមកពីស្ថាប័នកងឯក ភាពនានាចំណុះក្រសួង អគ្គមេបព្ជាាការ កងយោធពលខេមរភូមិន្ទ (ខ.ភ.ម)ដោយអនុវត្តតាមកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្មវីធីការងារ ផែនការកែទម្រង់ (ខ.ភ.ម) រយះពេល៥ឆ្នាំ (២០១៥ -២០១៩) ក្រសួងការពារជាតិ ដាក់ចេញទិសដៅការងារដូចខាងក្រោម: បន្តកសាងពង្រឹងប្រៀបការពារជាតិ លេីគ្រប់វិស័យ ដេីម្បីការ ពារអធិបតេយ្យ បូរណភាពទឹកដី សុខសន្តិភាព ជូនសង្គមជាតិ ព្រមទាំងចូលរួមទប់ស្កាត់ សកម្មភាពបទល្មេីសផ្សេងៗតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែន ខុសច្បាប់ទៅវិញទៅមក ។ ទន្ទឹមនិងនេះ បន្តកិច្ចសហប្រតិបត្តិការល្អ ថែមទៀតជាមួយប្រទេសជិតខាង និងដោះស្រាយបព្ហាាផ្សេងៗដែលកេីតឡេីង ដោយសន្តិវិធី ។
ក្នុងរបាយការណ៍ខែមេសា និងដាក់ចេញទិសដៅ ខែឧសភា ឆ្នាំ ២០១៩ របស់ក្រសួងការពារជាតិអានដោយលោកឧត្តមសេនី យ៍ឯក ចាន់ សារាងអគ្គលេខាធិការរង ក្រសួង ការពារជាតិ និងជានាយក នាយកដ្ឋានសរុប លេីកឡេីងពីចំណុចខ្លាំង ខ្សោយ និងវិធានការរបស់ក្រសួងលេីការដឹកនាំបព្ជាា ទទួល លទ្ធផលគាប់ប្រសេីរ ត្រូវបានថ្នាក់ដឹកនាំ ស្ថាប័នពាក់ពាន់កោ តសរសេីរស្នាដៃនេះ និងតម្រង់ទិសតាម អ្វីដែលផ្តល់ផល ប្រ យោជន៍ដល់សង្គម ។ ទប់ស្កាត់និងបង្ក្រាប ឱយបានដាច់ខាត សកម្ម ភាព ភេរវកម្មធានា មិនឱយមានបដិវត្តពណ៌កេីតឡេីងក្នុងប្រ ទេសកម្ពុជា ជាដាច់ខាត ទោះក្នងតម្កៃណាត្រូវទប់ស្កាត់ឱយខាងតែបាន។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ និង បដិសេធ ចំពោះពាក្យចចាមអារាមដែលថា ក្រសួងការពារជាតិមានគម្រោងទម្លាក់សក្តិ ដែលព័ត៌មាននេះមិនមែនជាការពិតទេ សុំឱ្យនាយទាហានទាំងអស់កុំមានការភ្ញាក់ផ្អើល តាមការបកស្រាយខុសគោលបំ ណងរបស់រាជរដ្ឋាភិបាលកម្ពុ ជាក្នុងផែនការកែទម្រ ង់កងយោពលខេមភូមិន្ទ រយៈពេល៥ឆ្នាំ ២០១៥- ២០១៩។ ការកែទម្រង់ឋានន្តរសក្តិ ក្នុងកងយោធព លខេមរភូមិន្ទ មានផែន ការណ៍យុទ្ធសាស្រ្តយូរ អង្វែង ជាជំហានៗ ដើម្បីកសាងកងទ័ពមួយមាន គុណភាព និង ប្រសិទ្ធ ភាព ដឹកនាំ បញ្ជាឱ្យសមស្រប តាមការវិវឌ្ឍន៍ នៃសភាព ការ ណ៍ជាតិ និងអន្តជាតិ។ មិនមែនកាត់ ឬទម្លាក់សក្តិ ដូចការបកស្រាយភាន់ច្រឡំនោះទេ ។ បន្ទាប់ពីស្ថាប័ន កងឯកភាព មានចំណាប់អារម្មណ៍ លេីចំណុចសេសសល់ និងបំពេញបន្ថែមក្នុងរបាយការណ៍រួចមក គណៈ អធិបតី បានវាយតម្លៃពីសភាពការរួម ព្រមទាំងដាក់ចេញវិធាន ការនានាសំដៅពង្រឹងប្រៀបការពារជាតិ ឱយកាន់តែប្រសេីរទ្វេឡេីងថែមមួយកម្រិតទៀតផងដែរ ៕ សុខដុម