វិវាទនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាន់តែតានតឹងខ្លាំងឡើង ហើយអាមេរិកនិងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមក ពីការជ្រៀតជ្រេកចូលក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។ ភាគីរុស្ស៊ីបានស្នើដល់អាមេរិក ឲ្យបញ្ឈប់ការលូកដៃ ចូលកិច្ចការផ្ទៃក្នុង ប្រទេសនេះ ។ចំណែកអាមេរិក វិញក៏ដូចគ្នានោះដែរ បានព្រមានដល់រុស្ស៊ី មិនត្រូវ ពាក់ព័ន្ធនិងវេណេហ្ស៊ុយអេឡាទៀតឡើយ។
រយៈពេលកន្លងមក រុស្ស៊ី បានបំផ្លាញនយោបាយឈ្លានពាន របស់អាមេរិកជាច្រើនលើក ក្នុងនោះមានប្រទេសស៊ីរីជាដើម ដោយរុស្ស៊ីទប់ស្កាត់គោលបំណងផ្លាស់ប្តូរ រដ្ឋាភិបាល ដែលប្រឆាំងអាមេរិក ដោយដាក់រដ្ឋាភិបាល ស្និទ្ធនិងអាមេរិក វិញម្តង ។
ពាក់ព័ន្ធនិងការធ្វើរដ្ឋប្រហារ មិនបានសម្រេច ពីរលើកកន្លងមក គឺទី១នៅក្នុងប្រទេសតួកគី ដោយក្រុមចារកិច្ចរុស្ស៊ីបានផ្តល់ដំណឹងទាន់ពេលវេលា ដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ីដូហ្គានទើបអាចទប់ស្កាត់ សកម្មភាពធ្វើរដ្ឋប្រហារដោយជោគជ័យ ។ ចំណែកមេដឹកនាំធ្វើរដ្ឋប្រហារវិញ បានភៀសខ្លួនទៅរស់នៅអាមេរិក រហូតមកទលពេលនេះ ។
ចំណែកនៅក្នុងប្រទេសស៊ីរី ក៏ដូចគ្នានោះដែរ ហើយពេលនេះគឺវេណេហ្ស៊ុយអេឡា អាមេរិកបានបំផ្លោងព័ត៌មានស្តីពីការធ្វើរដ្ឋប្រហារនៅវេណេហ្ស៊ុយអេឡា ។ នៅពេលនោះដែរមេដឹកនាំវេណេហ្ស៊ុយអេឡា លោក ម៉ាឌូរ៉ូ បានត្រៀមភៀសខ្លួនចេញទៅកាន់ប្រទេស គុយបា ប៉ុន្តែ ត្រូវបានរុស្ស៊ី រារាំងទាន់ពេលវេលា កំអ៊ី ក្រុមប្រឆាំងបានសម្រេចគោលដៅ ធ្វើរដ្ឋប្រហារ ។
ចំណុចទាំងនោះហើយបានធ្វើឲ្យអាមេរិក និងរុស្ស៊ីប្រឈមមុខតានតឹងដាក់គ្នាជាថ្មី ។នៅពេលកំពុងតានតឹង អាមេរិកបានបាញ់សាកល្បង កាំជ្រួចមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ លោក ICBM ប្រភេទ Minuteman III ។ ក្នុងពេលជាមួយគ្នានេះដែរ រុស្ស៊ីក៏បានបង្ហាញមីស៊ីលទំនើប វាយប្រហារនៅគ្រប់គោលដៅក្នុងទឹកដីអាមេរិក។
សារព័ត៌មាន RT បានផ្សាយថា កាំជ្រួចមីស៊ីល Minuteman III បានបាញ់ចេញពីទីតាំងទ័ពអាកាស Vandenberg រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១ខែឧសភា (ត្រូវនិងថ្ងៃទី២ នៅកម្ពុជា)។មីស៊ីលខាងលើបានបំផ្លាញចំគោលដៅនៅលើកោះ Kwajalein តំបន់អាស៊ីប៉ាស៊ីហ្វិកមានចម្ងាយ ៦៨០០គីឡូម៉េទ្រ
កម្លាំងទាហានអាមេរិកបានប្រកាសថា សកម្មភាពសាកល្បងខាងលើ គឺដើម្បីត្រួតពិនិត្យគម្រិតសុវត្ថិភាព របស់ Minuteman III ។អាវុធនេះគឺជាផ្នែកមួយនៃ អាវុធបរមាណូរបស់អាមេរិក ក្នុងនោះមាន យន្តហោះចម្បាំង B-52 និងនាវាចមុជទឹក Ohio ដែលបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ១៩៧០។
កាំជ្រួចមីស៊ីលខាងលើ អាចបាញ់បានចម្ងាយឆ្ងាយបំផុតគឺ ១៣.០០០គីឡូម៉ែត្រ ក្នុងល្បឿន Mach 15 (លឿងជាងសំឡេង១៥ដង) អាចបំពាក់ក្បាលគ្រាប់W87 មានកម្លាំងបំផ្លាញស្មើនឹង៤៧៥ពាន់គីឡូក្រាមម្សៅ TNT ។
អាមេរិកមានមីស៊ីលប្រភេទMinuteman III ប្រមាណ៤៥០គ្រាប់ ដាក់ពង្រាយគ្រប់ទិសទី ក្នុងទឹកដីអាមេរិក ។ជារៀងរាល់ឆ្នាំអាមេរិក បាញ់សាកល្បង ពី១ទៅ២គ្រាប់ ដើម្បីត្រួតពិនិត្យសវុត្ថិភាព ។កាលពីឆ្នាំ២០១៨ អាមេរិកបានសម្រេចបំផ្ទុះបំផ្លាញចោលពេលកំពុងហោះហើរនៅលើអាកាស ដោយសារតែកំហុសបច្ចេកទេស។
ពាក់ព័ន្ធនិងវិវាទនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាវិញ អាមេរិកកំពុងតែចាត់វិធានការ ចាំបាច់ជួយដល់មេបក្សប្រឆាំងលោក កៃដូ ឡើងកាន់អំណាចដឹកនាំវេណេហ្ស៊ុយអេឡា ដោយមិនអនុញ្ញាតិឲ្យរុស្ស៊ីបំផ្លាញដូចមុនទៀតឡើយ ។
នៅពេលនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានថ្លែងថា សកម្មភាពយោធានៅក្នុង ប្រទេសវ៉េណេហ្ស៊ុយអេឡា គឺអាចធ្វើទៅបាន “ប្រសិនបើនោះជាអ្វីដែលត្រូវការ ប៉ុន្តែគាត់ចង់ធ្វើអន្តរកាល ដោយសន្តិភាព” ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ បានឱ្យដឹង ដោយផ្អែកតាមការ លើកឡើងរបស់លោក Pompeoថា «សកម្មភាពយោធាអាចធ្វើទៅបាន។ ប្រសិនបើនោះគឺជាអ្វីដែល ត្រូវបានទាមទារនោះហើយ គឺជាអ្វីដែលសហរដ្ឋអាមេរិកនឹងធ្វើ” ។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីលោក Pompeo បានប្រាប់ទូរទស្សន៍ CNN ថា កាលពីពេលមុននេះលោកម៉ាឌូរ៉ូ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាកចេញពីប្រទេស ទៅប្រទេស គុយបា ដោយសារតែការប៉ុនប៉ង ធ្វើរដ្ឋប្រហារតែ ប៉ុន្តែត្រូវរុស្ស៊ីបញ្ចុះបញ្ចូល ដោយនៅវ៉េណេស៊ុយអេឡា ដដែល។
លោកប្រធានាធិបតីនីកូឡាម៉ាឌូរ៉ូ បានរិះគន់ចំពោះការអះអាង បែបនេះរបស់លោក Pompeo ដោយលោកថា នេះជាការនិយាយកុហក និងឧបាយកល។ រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយ អេឡាលោក Jorge Arreaza បាននិយាយថា “ព័ត៌មានក្លែងក្លាយគឺជា វិធីមួយដ៏ក្រៀមក្រំ ដើម្បីទទួលស្គាល់ថា រដ្ឋប្រហារដែលគាំទ្រដោយ សហរដ្ឋអាមេរិកបានបរាជ័យ” ។
ជាមួយគ្នានេះដែរ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានប្រជំរុញឲ្យប្រធានាធិបតីដូណាលត្រាំ ជ្រៀតជ្រែកដោយយោធានៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។
សារព័ត៌មាន The Washington Post បានដកស្រងសម្តីទីប្រឹក្សាសន្តិសុខជាតិអាមេរិកបញ្ជាក់ថា ប្រធានា ធិបតីគួរតែប្រើប្រាស់កម្លាំងនៅវេណេហ្ស៊ុយអេឡា ។ ប៉ុន្តែប្រធានាធិបតីដូណាលត្រាំវិញ មិនចង់ប្រើកម្លាំងនោះឡើយដោយដាក់ទណ្ឌកម្មទៅលើយោធាវេណេហ្ស៊ុយអេឡាវិញ។ទីប្រឹក្សាសន្តិសុខជាតិអាមេរិក មិនចង់ឲ្យអូសបន្លាយពេលវេលានៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាទៀតឡើយ អាចនឹងខកបំណង ជាថ្មី៕