កាប់ដីដាំដំឡូង ប្រទះឃើញគ្រប់មិនទាន់ផ្ទុះប្រភេទB.៤០កន្លះ ចំនួន៣០គ្រាប់

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ ​៖ នៅ​ថ្ងៃទី​០២ ខែ​ឧសភា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​ម៉ា ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ឈ្មោះ ញូ​ង ក្រូច​ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បាន​រាយការណ៍​មក​ថា បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​សេសសល់​ពី​សម័យ​សង្គ្រាម កប់​ក្នុង​ដី នៅ​ត្រង់​ចំណុច​ចម្ការ​ដំឡូង ស្ថិតនៅ​ភូមិ​តា​ម៉ា ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

បន្ទាប់មក នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បេង បាន​ចុះទៅពិនិត្យ​ឃើញជាក់ស្តែង​ដែលមាន ​៖ គ្រាប់​(B.៤០​កន្លះ​ចំនួន​៣០​គ្រាប់ ហើយ​បាន​រាយការណ៍​ឲ្យ​ជំនាញ​អង្គការ​ហេ​ល​ឡូ​ត្រាស​ចុះមក​យក​។​

បច្ចុប្បន្ន សមត្ថកិច្ច​បានប្រគល់ឲ្យ​ក្រុមការងារ​ជំនាញ​អង្គការ​ហេ​ល​ឡូ​ត្រាស​(HALo)​ ពិនិត្យ​ និង​យក​ទៅ​កម្ទេច​ចោល​កន្លែង​ដែល​មាន​សុវត្ថិភាព​រួចរាល់​អស់​ហើយ​ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print