ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង នាពេលនេះមិនប៉ះពាល់ដល់ប្រទេសជិតខាងឡើយ

ចែករំលែក៖

នៅថ្ងៃទី​៤ខែឧសភានេះ ជប៉ុនបានបញ្ជាក់ថា កាំជ្រួចមីស៊ីល របស់កូរ៉េខាងជើង ដែលបានបាញ់សាកល្បង នៅព្រឹកនេះមិនប៉ះពាល់ដល់ តំបន់សមុទ្រប្រទេសជប៉ុន នោះឡើយ។ ចំណែកការបាញ់សាល្បង់ ពេលមុនៗគឺបានហោះឆ្លងកាត់ទឹកដីជប៉ុន​។ មីស៊ីលដែលកូរ៉េខាងជើង បានបាញ់នោះអាចហោះហើបានចម្ងាយពី​៧ឥ-២០០គីឡូម៉ែត្រ​ប៉ុណ្ណោះ​។

កាលពីថ្ងៃទី​៤ខែឧសភា​ សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា​ កូរ៉េខាងជើង បានបាញ់សាកល្បងកាំជ្រួចមីស៊ីល មួយដើមរយៈចម្ងាយខ្លី​ ដោយបាញ់ចេញពីទីតាំង នៅក្នុងខេត្ត​  Gangwon ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសនេះ។

សារព័ត៌មាន​ Yonhap ​បានដកស្រងសម្តី​មេបញ្ជាការកម្លាំងទាហាន​ JCS ​របស់កូរ៉េខាងត្បូង បានបញ្ជាក់ថា​  កូរ៉េខាងជើងពិតជាបានបាញ់មីស៊ីល នៅវេលាម៉ោង ៩និង ៦នាទីព្រឹកថ្ងៃទី​៤ខែឧសភា ( ម៉ោង ក្នុងតំបន់) ។ កាំជ្រួចមីស៊ីលខាងលើ បានហោះហើរឆ្ពោះទៅកាន់ទិសខាងកើត ។ នៅពេលនេះដែរអាមេរិកនិងកូរ៉េខាងត្បូង ​កំពុងតែវិភាគ​ទៅលើមីស៊ីលដែលកូរ៉េខាងជើង បានបាញ់ ជាប្រភេទអ្វីមានសមត្ថភាពខ្លាំងប៉ុណ្ណា​។

នេះជាលើកទីមួយហើយ​ក្នុងរយៈពេល ១ឆ្នាំកន្លងមក​ដែល កូរ៉េខាងជើង បានបាញ់សាកល្បង​មីស៊ីល​ ខណៈដែលភាពតានតឹងនៅក្នុងតំបន់ឧបទ្វីប មានភាពល្អប្រសើរឡើង ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​។ ប៉ុន្តែក្រោយកិច្ចពិភាក្សាជាមួយអាមេរិកលើកទីពីរមិនទទួលបានជោគជ័យ មេដឹកនាំគីមជុងអ៊ុន បានឲ្យដំណើរការឡើងវិញ នៅក្នុងវិធីមីស៊ីល ហើយបានបាញ់សាកល្បង ជាថ្មី ។

កាលពីឆ្នាំ​២០១៦ដល់ឆ្នាំ​២០១៧  កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល​ដល់ទៅ ៤០លើក  ។ ប៉ុន្តែតាំងពីឆ្នាំ​២០១៨មកដល់ពេលនេះ​កូរ៉េខាងជើបានផ្អាក់សាកល្បង ក្រោយមានជំនួបពិភាក្សា ជាមួយប្រធានាធិបតីអាមេរិក នៅថ្ងៃទី​១២ខែមិថុនា ក្នុងប្រទេសសឹង្ហបុរី​កាលពីឆ្នាំ្​២០១៨ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print