យន្តហោះចុះចតខុសផ្លូវ ជ្រុលល្បឿនចូលទន្លេ អ្នកដំណើរ​១៤២នាក់ «ព្រលឹងចុងស៊ីព្រលិត»

ចែករំលែក៖

ដោយសារតែអាកាសធាតុ មិនអំណោយផល ​អ្នកដំណើរ ១៣៥នាក់ និងក្រុមពហុនិកា​៧នាក់ ស្ទើលោះព្រលឹង ពេលយន្តហោះចុះចតក្នុងស្ថានភាពអាកាសធាតុមិនអំណោយផល ហើយធ្លាក់ចូលក្នុងទឹកទន្លេ ។ ជាភពសំណាងមិនមានអ្នកស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះឡើយ​។

យន្តហោះខាងលើ ហោះហើរ ពីប្រទេសគុយបា  បានចុះចត់ជ្រូលធ្លាក់ទៅលើទឹក ទន្លេជិតតំបន់​ JackSonville ​រដ្ឋ  Florida ​អាមេរិក ។ហេតុការណ៍ខាងលើកើតឡើង ពេលយន្តហោះចុះចត់ខុសផ្លូវ​។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍  Jacksonville ​បានឲ្យដឹងថា យន្តហោះ​Boeing 737 បានធ្លាក់ចូលដងទន្លេ​St.John’s ​ក្រោយពេលចុះចតនៅថ្ងៃទី​៣ខែឧសភា។

អភិបាលក្រុង ​Jacksonville ​លោក​ Lenny Curry ​បានឲ្យដឹងថា អ្នកដំណើរទាំងអស់នៅលើយន្តហោះ មានសុវត្ថិភាព ដោយមិនមានអ្នកស្លាប់នោះឡើយ​។ ក្រុមជួយសង្គ្រោះបានទជួយ បានទៅដល់កន្លែងកើតហេតុទាន់ពេលវេលា​។

សារព័ត៌មានរ៉យទ័រ​បានផ្សាយថា យន្តហោះ ចុះចតចំពេឡមានព្យុះនិងខ្យល់ខ្លាំង ។ យន្តហោះខាងលើជារបស់ក្រុមហ៊ុន អាកាសចរណ៍​Miami Air ​ហោះហើរចេញពីឈូងសមុទ្រ  Guantanamo ប្រទេសគុយបា ។នៅលើយន្តហោះមានអ្នកដំណើរ ១៤២ក្នុង រួមទាំងអាកាសយានិក ផងដែរ។

ប្រធានាធិបតីអាមេរិកដូណាលត្រាំ ក៏បានទូរស័ព្ទ ជាបន្ទាន់ទៅកាន់ អភិបាលក្រុង ​Jacksonville ដោយស្នើរឲ្យមានការជួយអន្តរគមជាបន្ទានផងដែរ។ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍​មិនទាន់បញ្ជាក់ពីមូលហេតុច្បាស់លាស់នោះឡើយ  ដោយកំពុងបើកការស្រាវជ្រាវ បញ្ជាក់ការពិត ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print