ប្រមុខកងទ័ពជើកគោកកម្ពុជាបព្ជាក់ថា សមយុទ្ធ ហនុមានមាស ២០១៩ បង្ហាញពីរួមការសាមគ្គីឯកភាព របស់(ខ.ភ.ម)

ចែករំលែក៖

ខេត្តកំពត : ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) និងជាមេបញ្ជាការ កងទ័ព ជើងគោក បញ្ជាក់ថា កាប្រមុខកងទ័ពជើកគោកកម្ពុជាបព្ជាាក់ថា: សមយុទ្ធ ហនុមានមាស ២០១៩ បង្ហាញពីរួមការសាមគ្គីឯកភាព របស់(ខ.ភ.ម) ។

ការបញ្ជាក់បែបនេះរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើ ឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបអញ្ជើញបើកសមយុទ្ធហនុមានមាស ឆ្នាំ២០១៩ នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រ ពាំងរាំង ស្រុកជុំគិរី។

ប្រមុខកងទ័ពជើកគោកកម្ពុជា បញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹត្តការណ៍នេះ បង្ហាញពីរួមការសាមគ្គីរបស់ (ខ.ភ.ម)​ ជាសសរទ្រូងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីក ចម្រើនលើគ្រប់វិស័យ ជាការបញ្ជាក់ និងបង្ហាញឱ្យកម្លាំងអមិត្តដឹងថា កងទ័ពជើងគោក (ខ.ភ.ម) ទោះស្ថិតនៅក្នុងកាលៈទេ សៈណាក៏ដោយ នៅតែស្មោះត្រង់ការពារ គោរពដាច់ខាតបទប ញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការឥតងាករេនោះឡើយ»។

ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា: ការងារហ្វឹក ហ្វឺនសំដៅបណ្តុះបណ្តាលធនធានមនុស្សក្នុង(ខ.ភ.ម) ឱ្យមានសមត្ថភាពពេញលេញ រឹងមាំ ធានានូវប្រសិទ្ធភាព កិច្ចការពារជាតិមាតុភូមិជាពិសេសសំណូមពរភារកិច្ច ចំពោះមុខរបស់កង ទ័ពជើងគោក ការពារជាតិមាតុភូមិន្ទ។

សូមបញ្ជាក់ថា សមយុទ្ធហនុមានមាសឆ្នាំ២០១៩នេះ ធ្វើឡើងរយៈពេលប្រាំថ្ងៃគឺចាប់ពីថ្ងៃទី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែឧស ភា ឆ្នាំ២០១៩នេះ។ អាវុធយុទ្ធភណ្ឌ ប្រើប្រាស់ក្នុងសមយុទ្ធនេះ មានដូចជា៖ កាំភ្លើងធំ១៥២មម និង១២២មម កាំភ្លើង២៣មម កាំភ្លើង៣៧មមរថក្រោះ រថពាសដែក រថយន្តពេទ្យ រថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកជញ្ជូន ជាដើមសមយុទ្ធហនុមានមាសនេះ គឺត្រូវបានធ្វើឡើង ចំនួន៣លើករួចទៅហើយ ដោយលើកទី១នៅឆ្នាំ២០១០ លើកទី២ នៅឆ្នាំ២០១៣ លើកទី៣នៅឆ្នាំ២០១៨។

ថ្លែងនៅក្នុងឱកាសបើក”សមយុទ្ធហនុមានមាសឆ្នាំ២០១៩” ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការដ្ឋានកងពលតូចលេខ៧០ ឱ្យដឹងថា ការហ្វឹក ហាត់បាញ់គ្រាប់ពិតនេះ លើកកម្ពស់ចំណេះដឹងបន្ថែមទៀតដល់បណ្តាកងទ័ពនៅតាមកងឯកភាពនានា និងជាការប្តេជ្ញាចិត្តរបស់កងទ័ពក្នុងកិច្ចការពារបូរភាពទឹកដី រដ្ឋធម្មនុញ្ញ ការ ពារព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត។

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បព្ជាាក់ទៀតថា: ការហ្វឹកហាត់រយៈពេលប្រាំថ្ងៃនេះ កងទ័ពនឹងធ្វើការបាញ់គ្រាប់ពិតចំនួនជាង១ម៉ឺន៣ពាន់គ្រាប់ ដោយប្រើប្រាស់យុទ្ធោបករណ៍ជាង ២០០គ្រឿង រួមទាំងកងកម្លាំងជាងមួយពាន់នាក់ផងដែរ៕

រការធ្វើសមយុទ្ធ «ហនុមានមាស ២០១ ៩» នេះ បង្ហាញដល់ក្រុមពួកអមិត្តថា (ខ.ភ.ម) ស្មោះស្ម័គ្រជា មួយរាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ព្រមទាំងបង្ហា ញនូវឆន្ទៈយ៉ាងមុតមាំ ការពារជាតិមាតុភូមិ។
ការបញ្ជាក់បែបនេះរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើ ឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបអញ្ជើញបើកសមយុទ្ធហនុមានមាស ឆ្នាំ២០១៩ នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រ ពាំងរាំង ស្រុកជុំគិរី។

ប្រមុខកងទ័ពជើកគោកកម្ពុជា បញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹត្តការណ៍នេះ បង្ហាញពីរួមការសាមគ្គីរបស់(ខ.ភ.ម) ជាសសរទ្រូងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីក ចម្រើនលើគ្រប់វិស័យ ជាការបញ្ជាក់ និងបង្ហាញឱ្យកម្លាំងអមិត្តដឹងថា កងទ័ពជើងគោក (ខ.ភ.ម) ទោះស្ថិតនៅក្នុងកាលៈទេ សៈណាក៏ដោយ នៅតែស្មោះត្រង់ការពារ គោរពដាច់ខាតបទប ញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការឥតងាករេនោះឡើយ»។
ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា: ការងារហ្វឹក ហ្វឺនសំដៅបណ្តុះបណ្តាលធនធានមនុស្ស

ក្នុង(ខ.ភ.ម) ឱ្យមានសមត្ថភាពពេញលេញ រឹងមាំ ធានានូវប្រសិទ្ធភាព កិច្ចការពារជាតិមាតុភូមិជាពិសេសសំណូមពរភារកិច្ច ចំពោះមុខរបស់កង ទ័ពជើងគោក ការពារជាតិមាតុភូមិន្ទ។
សូមបញ្ជាក់ថា សមយុទ្ធហនុមានមាសឆ្នាំ២០១៩នេះ ធ្វើឡើងរយៈពេលប្រាំថ្ងៃគឺចាប់ពីថ្ងៃទី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែឧស ភា ឆ្នាំ២០១៩នេះ។ អាវុធយុទ្ធភណ្ឌ ប្រើប្រាស់ក្នុងសមយុទ្ធនេះ មានដូចជា៖ កាំភ្លើងធំ១៥២មម និង១២២មម កាំភ្លើង២៣មម កាំភ្លើង៣៧មមរថក្រោះ រថពាសដែក រថយន្តពេទ្យ រថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកជញ្ជូន ជាដើមសមយុទ្ធហនុមានមាសនេះ គឺត្រូវបានធ្វើឡើង ចំនួន៣លើករួចទៅហើយ ដោយលើកទី១នៅឆ្នាំ២០១០ លើកទី២ នៅឆ្នាំ២០១៣ លើកទី៣នៅឆ្នាំ២០១៨។

ថ្លែងនៅក្នុងឱកាសបើក”សមយុទ្ធហនុមានមាសឆ្នាំ២០១៩” ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការដ្ឋានកងពលតូចលេខ៧០ ឱ្យដឹងថា ការហ្វឹក ហាត់បាញ់គ្រាប់ពិតនេះ លើកកម្ពស់ចំណេះដឹងបន្ថែមទៀតដល់បណ្តាកងទ័ពនៅតាមកងឯកភាពនានា និងជាការប្តេជ្ញាចិត្តរបស់កងទ័ពក្នុងកិច្ចការពារបូរភាពទឹកដី រដ្ឋធម្មនុញ្ញ ការ ពារព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត។

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បព្ជាាក់ទៀតថា: ការហ្វឹកហាត់រយៈពេលប្រាំថ្ងៃនេះ កងទ័ពនឹងធ្វើការបាញ់គ្រាប់ពិតចំនួនជាង១ម៉ឺន៣ពាន់គ្រាប់ ដោយប្រើប្រាស់យុទ្ធោបករណ៍ជាង ២០០គ្រឿង រួមទាំងកងកម្លាំងជាងមួយពាន់នាក់ផងដែរ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print